លោក ឡេង ធី ប្រធានសហគមន៍ ស្រែក្រសាំង និងលោក ឡេង សុខា មេភូមិ ក្រសាំង ឃុំពពកស្រុក ស្ទោង ខេត្តកំពង់ធំ កំពុងរងការចោតប្រកាន់ថា ប្រើអំណាច ប្រកាន់បក្សពួកបើកភ្លើងខៀវ បណ្តែតបណ្តោយ អោយខ្សែរស្រឡាយបងប្អូនកូនក្មួយ របស់ខ្លួន កាប់ទន្ត្រានឈួសឆាយដីព្រៃសហគមន៍ ស្រែក្រសាំង យកធ្វើកម្មសិទ្ធិទាំងបំពានច្បាប់ យ៉ាងគគ្លើន ។ជាក់ស្តែងកាលពីថ្ងៃទី ៣ខែសីហា ឆ្នាំ២០២៦កន្លងទៅថ្មីនេះ ភ្នាក់ងារអង្គភាពអាយធីវីអនឡាញ យើងបាន ចុះបំពេញភារកិច្ចដល់ចំណុច (វាល លាច)បានឃើញ ទិដ្ឋភាពជាក់ស្តែងភស្តាងនៅនិងកន្លែង បង្ហាញយ៉ាង ច្បាស់ ទំហ៊ុឈួសឆាយក្តៅៗហុយ ជាច្រើនហិកតា ប្រភពក្នុងតំបន់បានបង្ហើបថា ជាស្នាដៃប្អូនមេភូមិទើប តែឈួសឆាយរួចក្តៅៗរឿងបែកធ្លាយមកដល់អ្នកព័ត៍មាននេះផ្តើមចេញពីមានពលរដ្ឋក្បាលដីជាប់ព្រំដីប្អូនមេភូមិ ដោយឃើញប្អូន មេភូមិឈួសដីតំបន់នោះបានក៍កើតចិត្តចង់ឈួសដែរក៍ ទៅសុំមេភូមិ តែមេភូមិមិនអនុញ្ញាតិ ក៍កើតរឿងក្តៅ ក្រហាយរុញច្រានគ្នា ក្លាយជាទំនាស់ មេភូមិប្តឹងពលរដ្ឋ ត្រូវកន្លងនគបាលប៉ុស្តិ៍ឃុំពពកឃាត់ខ្លួន បញ្ជូនទៅ អធិការនគបាលស្រុកស្ទោងដើម្បីដោះស្រាយគ្នាបញ្ចប់រឿងនៅអធិការនគរបាលស្រុកស្ទោង អស់លុយ ទទេៗ ។ សូមស្តាប់ពលរដ្ឋដែលមេភូមិប្តឹងសម្របសម្រួលចប់នៅអធិការស្រុកស្ទោង លើកឡើង....លោក សាយ គឹម ឡម អភិបាលនៃគណះអភិបាលស្រុកស្ទោង ឆ្លើយតបជាមួយភ្នាក់ងារយើងតាមប្រព័ន្ធ ទំនាក់ទំនងសង្គមសូមស្តាប់សំលេង..... អង្គភាពយើងលើកឡើងទៅតាមអ្វីដែលពលរដ្ឋលោក លើកឡើងតែ ប៉ុណ្ណុះ យើងមិនអាចសុំការបំភ្លឺពីលោក ឡេង ធី ប្រធានសហគមន៍ស្រែក្រសាំងបានទេនៅមុខម៉ោងផ្សាយ នេះ មូលហេតុមិនមានលេខទំនាក់ទំនង ភ្នាក់ងារយើងព្យាយាមសុំលេខលោកពីភរិយាយលោក ភរិយា លោកឆ្លើយថាប្តីខ្ញុំផ្តាំមិនអាចអោយលេខទៅអ្នកណាទេ កន្លងមកឆ្លាប់មានអ្នកមកសុំលេខខ្លួនអោយទៅគេ មាន វិវាទគ្រួរសារម្តងរួចមកហើយ ដោយឡែក លោក ឡេង សុខា មេភូមិក្រសាំង មិនអាចភ្ជាប់ទំនាក់ ទំនងបានទេ ព័ត៍មានមួយនេះសង្ឃឹមថ្នាក់ដឹងនាំស្រុកក៍ដូចជាថ្នាក់ដឹកនាំខេត្តកំពុងធំជួយពិនិត្យមើលភាពមិនប្រក្រដីទាំងនេះផងតើដូចអ្វីដែលពលរដ្ឋលោកលើកឡើងដែរឬយ៉ាងណា ?សូមស្តាប់ការវែកញែករវាងប្អូនមេភូមិនិងពលរដ្ឋរឿងព្រំដី ......
វីដែអូ