ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
គ្រួសារកំសត់ទីទាល់ក្រដង្ហោយរកយុត្តិធម៌ខណះរឿងក្តីចរាចរណ៍ រថយន្តបង្ករបុកកូនគាត់ស្លាប់ គាំងជាប់នៅត្រឹមដៃតុលាការខេត្តក្រចេះ
Mon,07 September 2026 (Time 12:09 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 8នាក់)

ដាយស្ត្រីរងគ្រោះរហូតបាត់ជីវីត ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយអ្នកបើករថយន្តកូរ៉េស្លាកលេខ ភ្នំពេញ 3F 9358  បុកម៉ូតូម៉ាកវ៉េវពណ័ ស គ្មានស្លាកលេខ បណ្តាលអោយ បុរសនិងស្ត្រីជាគូរដណ្តឹងត្រៀមចូលរោងការ ស្លាប់បាត់បង់ជីវីតទាំងពីនាក់ ក្នុងស្ថានភាពចរាចរណ៍បច្ច្រាសទិសដៅគ្នាបុកគ្នាពេញទំហឹងតែម្តង
លោក មៀច ពៅ ត្រូវជាឪពុក និងអ្នកស្រី ខុន ស្រីណាតត្រូវជាម្តាយបានរាបរាប់ដោយក្តីអស់សង្ឃឹមថា កូនស្រីដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ឃន ស្រីលាប ថ្ងៃខែកំណើតកើត ថ្ងៃទី០៩ ខែ០៥ ឆ្នាំ២០១០ គិតត្រឹមថ្ងៃស្លាប់អាយុត្រឹមតែ១៦ឆ្នាំ  កើតនៅភូមិ ស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះគ្រួសារពួកគាត់រស់នៅមូលដ្ឋានណឹងផ្ទាល់តែម្តង ឯអត្តសញ្ញាណ អនាគតកូនប្រសារ គាត់មិនបានប្រាប់ទេ
តាំងពីថ្ងៃកើតហេតុមកគ្រួសារខ្លួនមិនទាន់ទទួលបានយុត្តិធម៌ឬសំណាងណាមួយពីជនបង្ករនោះទេ
ព្រោះតែស្ថានភាពគ្រួសារក្រីក្រគ្មានចំណេះ អត់ដឹងថាត្រូវធ្វើយ៉ាងណា?ដើម្បីទទួលបានយុត្តិធម៌នោះទេ បាត់បង់កូនស្រីនិងអនាគតកូនប្រសារ ជាទីស្រលាញ់ជាគ្រាប់ភ្នែកទាំងមូលរកជនបង្ករហេតុមកទទួលខុសត្រូវមិនឃើញ បន្ថែមអំរ៉ែកដែលជាបន្ទុកសំរាប់គ្រួសារថែមទៀត ព្រោះខ្ចីបុលគេយកមកចំណាយក្នុងកម្មពិធីបុណ្យសពកូន
គូរម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្ករអោយមានមនុស្សស្លាប់រហូតពីនាក់នេះកើតឡើងតាំងតែពីថ្ងៃទី ២២ខែឆ្នូ ឆ្នាំ២០២៤ មកម្ល៉េះ ទីតាំងកើតហេតុនៅចំណុចចន្លោះបង្គោលម៉ែតលេខ ៨៤. ៨៥ តាមបណ្តោយផ្លូវជាតិលេខ ៧៣  (ក្រចេះ .ឆ្លូង) ស្ថិតក្នុងភូមិតាលុស ឃុំ បុសលាវ ស្រុកចិត្របុរីខេត្ចក្រចេះមកដល់ពេលនេះមានរយះពេលជាងពីឆ្នាំទៅហើយ
ក្រោយពីកើតហេតុរថយន្តបង្ករនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្តបុរី ឯម្ចាស់រថយន្តគេចបាត់ស្រម៉ោល បន្សល់ អត្តសញ្ញាណដឹងតាមរយះស្កែនកូដ ម្ចាស់កម្មសិទ្ធរថយន្តបង្កហេតុនេះ ឈ្មោះ  WANG  BIN ដែលមានអាស្រ័យដ្ឋាន ផ្លូវលេខ ២៩៧ ផ្លូវបេតុងចុងថ្នល់ ខាងកើត ទឹកថ្លា សែនសុខ រាជធានីភ្នំពេញ
បើតាមការរៀបរាប់ពីឪពុកជនរងគ្រោះបានប្រាប់មកកាន់ភ្នាកងារអង្គភាពយើងថា សុំណុំរឿងនេះខាងអធិការបានបញ្ជូនដល់ដៃតុលាការខេត្តក្រចេះរួចរាល់ហើយ
យោងតាម ដីការកោះ យើង ឡេង ស៊ុនសុជាតិ ចៅក្រមសើបស៊ួរសាលាដំបូងខេត្តក្រចេះ អញ្ជើញដើមបណ្តឹងឈ្មោះ មៀវ ពៅ អោយចូលមកកាន់បន្ទប់ចៅក្រម អក្សរ (ជា)  នៃសាលាដំបូងខេត្តក្រចេះនៅថ្ងៃទី ២៥ខែសីហាឆ្នាំ២០២៥ដើម្បីឆ្លើយបំភ្លឺ   លើសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៥ ចុះថ្ងៃទី ១១ខែមិនាឆ្នាំ២០២៥ សំណុំរឿងស៊ើបសួរលេខ៣២៥ ចុះថ្ងៃទី ៣០ខែកកដ្ដាឆ្នាំ២០២៥
បើយោងតាមការបញ្ជាក់របស់លោក មៀច ពៅ ជាឪពុកជនរងគ្រោះនិងជាអនាគតពុកក្មេងបានប្រាប់ភ្នាក់ងារអង្គភាពយើងថាលោកបានទៅជួបតុលាការពីបីលើកដែរដើម្បីចង់ដឹងតំណឹង លោកថាខាងតុលាការប្រាប់លោកថាពេលនេះជនបង្ករចាប់មិនទាន់បានទេ សូស្តាប់ការសំដីលោក មៀច ពៅ ឆ្លើយតបសំណួរមកកាន់អង្គភាពយើង សូមស្តាប់ .....ចាក់សំឡេង

វីដែអូ