ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
រឿងក្តៅគគុក! ពលរដ្ឋមកពីស្រុកកោះញែក លើកគ្នាមកវាយកម្ទេច និងដុតទីស្នាក់ការបរិស្ថានស្រុក លំផាត់ ក្រោយពីសង្ស័យថា ជាដើមហេតុបង្ករអោយពលរដ្ឋម្នាក់ស្លាប់ពេលត្រឡប់ពីជីករ៉ែមាសវិញ
Mon,07 September 2026 (Time 12:07 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 7នាក់)

មានហេតុការណ៍ក្តៅគគុកមួយនេះស្រដៀងគ្នាទៅនិងហេតុការណ៍ដែលពលរដ្ឋនៅភូមិរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ លើកគ្នាដុតស្នាក់ការបរិស្ថានក្នុងតំបន់នោះ បន្ទាប់ពីដុតរួចមាន ពលរដ្ឋមួយចំនួនពាក់ព័ន្ធនិងផ្លូវច្បាប់មានទោសទណ្ឌផងដែង អង្គភាពយើងសូមមិនគាំទ្រ នៅការដោះ ស្រាយបញ្ហារបែប ហឹង្សាព្រោះតែកំហឹងមិនពិចារណា នោះទេ លទ្ធិប្រជាធិបតេយ្យ ត្រូវគោរពច្បាប់ យកច្បាប់រដ្ឋជាគោល មិនមានលទ្ធិប្រជាធិបតេយ្យសេរីភាព ឯណា គាំទ្រការដុតបំផ្លាញនោះទេ ទាំងអស់គ្នាអាច និងពាក់ព័ន្ធផ្លូវច្បាប់ ។

គួរម្លឹកថាហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយពលរដ្ឋទាំងនោះមក ពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានលើកគ្នាមកវាយកម្ទេច និងដុតបំផ្លាញទីស្នាក់ការ រងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

ដើមហេតុដែលនាំអោយកើតរឿងនេះបន្ទាប់ពីពលរដ្ឋទាំងនោះមានការសង្ស័យថា ការស្លាប់ពលរដ្ឋ ដោយគ្រោះថ្នាក់ចរាចរណ៍ ១នាក់ ខណៈកំពុងធ្វើដំណើរត្រឡប់មកពីជីករ៉ែមាសតំបន់ព្រៃមាសនោះ សង្ស័យជាប់ពាក់ព័ន្ធទៅនិង បរិស្ថានដេញស្ទាក់ចាប់

របាយការណ៍បានបង្ហាញថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ លំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត១រូប បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតក្នុងភូមិថ្មី (ស្រែ ជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ក្នុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងប្រមូលផ្តុំ និងធ្វើសកម្មភាពជីករ៉ែមាស

របាយការណ៍នោះមន្ត្រីបានធ្វើការអប់រំណែនាំ និងស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាព និងត្រឡប់ ទៅលំនៅឋានវិញ ដោយមិនមានការចាប់ខ្លួន ឬឃាត់ខ្លួនប្រជាពលរដ្ឋណាម្នាក់ឡើយ។ ជុំវិញការ ចោទប្រកាន់នេះ ភាគីមន្ត្រីឧទ្យានុរក្សបានបដិសេធ ដោយបញ្ជាក់ថា ក្រុមការងារមិនបានដេញចាប់ ប្រជាពលរដ្ឋ និងមិនមានការប្រើប្រាស់ ឬផ្ទុះអាវុធណាមួយឡើយ។ មន្ត្រីអះអាងថា សកម្មភាពដែល បានធ្វើនៅព្រឹកនោះ គឺការចុះល្បាត និងអប់រំណែនាំប្រជាពលរដ្ឋតាមតួនាទី និងវិជ្ជាជីវៈប៉ុណ្ណោះ ។

វីដែអូ