អង្គភាពសារព័ត៌មាន(អាយធីវីអនឡាញ)យើងខ្ញុំបានផ្សព្វផ្សាយម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងមកនេះ ពាក់ពន្ធ័រឿងលោក(ហេង ហៀរិទ្ធ) មានទំនាស់ ជាមួយលោកគ្រូពេទ្យ ពេញ ប៊ុនសោម ការផ្សព្វផ្សាយ កន្លងមកនេះហាក់មិនទាន់ពិស្តានិង ស៊ីជម្រៅគ្រប់អង្គហេតុ នៃដំណើររឿងនៅឡើយ ដើម្បីអោយអស់ចម្ងល់ មហាជនក៍ដូចជាថ្នាក់ដឹកនាំលោកយល់អំពីដំណើរសាច់រឿងនៃវិវាទមួយនេះ ។ អង្គភាពយើងសូមលើកយក ប្រវត្ដិដីខាងលើនិងអង្គហេតុដែលនាំអោយមានទំនាស់រហូតដល់ពេលនេះ ។យោងតាមការរៀបរាប់របស់ លោក ហេង ហៀរិទ្ធ ដើមឡើយដីចំកាមួយកន្លែងនេះលោកបានប្រមូលទិញពី ប្រជាពលរដ្ឋចំនួន៦គ្រួសារ មានលិខិតស្នាមទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវទីតាំងដីនោះនៅភូមិកំពឺត ឃុំ សាមគ្គី ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ លោកប្រមូលទិញ ក្នុងអំឡុងឆ្នាំ 2006 ខ្លះឆ្នាំ 2007 មួយរយះក្រោយ មកនាថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2020ស្រាប់តែមានលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំដូងម្នាក់ឈ្មោះ (ពេញ ប៊ុន សោម)បានប្រើឱ្យមេការឈ្មោះ(ហ៊ីវ ហ៊ី) យកត្រាក់ទ័រចំនួន 7 គ្រឿងចូទៅឈូសឆាយសំអាតដីខាងលើនោះ ទាំងយប់ រួចបន្តរបោះបង្គោលរបងហ៊ុព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។ដោយឃើញសកម្មភាឈួសឆាយដីខ្លួន ទាំងម្ចាស់ដីដើមដែលលក់អោយខ្លួន ហេង( ហៀរិទ្ធ )បានរួមគ្នា ដាក់ ពាក្យប្ដឹងទៅអាជ្ញាធរភូមិឃុំឲ្យជួយអន្តរាគមន៍ វិវាទនេះអូសបន្លាយ ដល់ថ្ងៃទី 5 ខែ 5 ឆ្នាំ 2022 ក្រុមការងារ ចម្រុះដែលដឹកនាំដោយលោក(យ៉ុម ហឿន)អភិបាលរងស្រុកស្រុកប្រាសាទបាលង្ល័ ដឹកនាំក្រុមការងារចុះទៅ ដល់ទីតាំងដីចំការនោះ ដើម្បីធ្វើការសម្របសម្រួលគ្នាតែភាគីទាំងពីរបានមិនព្រមព្រៀងគ្នាឡើយជាលត្ថផល បានត្រឹមតែធ្វើកំណត់ហេតុរួមបន្តរដោះស្រាយនៅពេលខាងមុខ ។លោក ហេង ហៀរិទ្ធ ដដែលបានបញ្ជាក់ច្បះៗថាអំឡុងពេលដោះស្រាយនៅគ្រានោះមិនមែនមានតែអាជ្ញាធរ ភូមិឃុំនិងអាជ្ញាធរស្រុកនោះទេ ក្នុងនោះមានទាំងជំនាញរសុរិយោដីស្រុក ព្រមជំនាញសូរិយោដីខេត្តកំពង់ធំ ចូលរួមដោះស្រាយផងដែរ រហូតមកដល់អំឆ្នាំ២០២៣ លោក ហេង ហៀរិទ្ធ រៀបរាប់ប្រាប់មកកាន់អង្គភាព យើង ទាំងងើយឆ្ងល់ហើយក៍មិនយល់អំពីតំណើរការដោះវិវាទរបស់អាជ្ញាធរ ដោយលោកសង្គាត់ធ្ងន់ទៅលើ លោកមេឃុំ ឡុង ជឿន ។លោក ហេង ហៀរិទ្ធ ថាលោកហួសចិត្តបន្ទាប់ពីដឹងតំណឹងថាភាគ្គីទំនាស់ វាស់វែងប្លង់រួចក្នុងគ្រាដែលដីខាង លើនោះនៅជាប់បណ្តឹងនៅឡើយ តើអ្នកពាក់ពន្ធ័ទាំងអស់ធ្វើនិតិវិធិបែបមេចចុចប្លង់រឹងដី កំពុងមានទំនាស់ បាន ទាំងដែលអាជ្ញាធរ ថ្នាក់ភូមិរហូតដល់ថ្នាក់ស្រុក បានដឹងរឿងនេះច្បះដូចថ្ងៃ ជាពិសេស លោកមេឃុំ តែម្តង ។ ម្ចាស់ដើមបណ្តឹងដដែលថាលោកបានប្តឹងជំទាស់ក្បាលដីលេខ ១១០១,១១០២,១១០៣,១១០៤,១០៥នៅថ្ងៃទី២៧ខែ០៨ ឆ្នាំ២០២៤ដែលរៀបចំទទួលឯកសារដោយ លោក ហៀវ វុទ្ធី ដើម្បីជំទាស់ការចេញប្លង់ ក្បាលដីខាងលើនេះ ។ដោយឡែកលោក អៀង សុីណាត ប្រធានភូមិបាលស្រុកប្រាសាទបាល័ង្គ ឆ្លើយតបមកកាន់ភ្នាក់ងារអង្គភាព យើងថា លោកដឹងរឿងទំនាស់លោក ហេង ហៀរិទ្ធ ដែរតែមិនដឹងបានប្តឹងជំទាស់អត់កាលបិតផ្សាយ ព្រោះ លោករវល់បានប្រគល់ភារកិច្ចអោយលោក ហៀវ វុទ្ធី ការចុះវាស់វែងជំនួស សូមស្តាប់សំដី លោក អៀង ស៊ី ណាត ......
វីដែអូ