ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ពលរដ្ឋថា មេភូមិនិងប្រធានសហគមន៍ ( ព្រៃឈើស្រែក្រសាំង ) ជាអ្នកបំផ្លាញព្រៃសហគមន៍ខាងលើនោះ
Sat,05 September 2026 (Time 02:46 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 12នាក់)

ពាក្យចាស់បុរាណពោលមិនខុសមែន ក្តាមកាយភ្លឺស្រែណា? គឺក្តាមក្នុងស្រែនោះឯងជាអ្នកកាយ មិនមែន មកបន្ទោសក្តាមមកពីត្រពាំងផ្សេងឯណា?មកកាយនោះទេ តឹកតាងជាក់ស្តែង ក្នុងករណីដីព្រៃសហគមន័ ព្រៃឈើ ស្រែក្រសាំងដែលមានទីតាំងស្ថិតនៅក្នុងភូមិ ក្រសាំងឃុំពពកស្រុកស្ទុកខេត្តកំពង់ធំ ត្រូវបានពលរដ្ឋ ក្នុងមូលដ្ឋាននិងជាសមាជិកក្នុងសហគមន៍នោះផងដែរលើកឡើងដូចៗគ្នាថាការពិតបានបង្ហាញយ៉ាង ច្បាស់ អ្នកដែលបំផ្លាញដីព្រៃសហគមន៍ខាងលើនោះ មិនមែនមកពីតំបន់ណានោះទេ គឺប្រធានសហគមន៍ផ្ទាល់ តែម្តង ក្នុងនោះក៍មានខ្សែរស្រឡាយលោកមេភូមិ ក្រសាំងជាប់ពាក់ព័ន្ធនិងការចូលរួមបំផ្លាញ ដីព្រៃឈើ សហគមន៍នយកដីធ្វើកម្មសិទ្ធផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។

ប្រភពក្នុងតំបន់នោះថាអ្នកមានសិទ្ធឈូសឆាយដីសហគមន៍នេះទាល់តែអ្នកទាំងនោះ ជាប់ខ្សែរស្រឡាយ ប្រធានសហគមន៍ឬជាខ្សែរស្រឡាយលោកមេភូមិមិនអាចមានអ្នកផ្សេងឯណា?អាចឈួសឆាយបាននោះទេទោះអ្នកភូមិក្នុងតំបន់នោះក្តី ។

ប្រភពចេញពីពលរដ្ឋម្នាក់បានប្រាប់មកកាន់ភ្នាក់ងារអង្គភាពយើង នៅក្នុងបរិវេណដីដែលទើបឈួសឆាយ
ថ្មីៗផ្ទាល់ តែម្តងថាជាដីកូនមេភូមិ ត្រង់ចំណុច(វាលលាច) បើពិនិត្យតាមរូបភាពវាលដាច់កន្ទុយភ្នែកទើប និងឈួសថ្មីៗក្តៅៗនិងមិនមានការរារាំងទប់ស្កាត់សោះតែម្តង

បើមើលសភាពជាក់ស្តែង ដីសហគមន៍ទាំងមូលពលរដ្ឋក្នុងតំបន់នោះក្លាយជាសាច់ជ្រូកចិញ្ច្រាំហែកចែក គ្នាស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ រឿងបែកធ្លាយមកដល់អ្នកព័ត៍មាននេះផ្តើមចេញពីមានពលរដ្ឋ ក្បាលដីជាប់ព្រំដីកូនមេភូមិ ដោយឃើញកូនមេភូមិឈួសដីតំបន់នោះបានក៍កើតចិត្តចង់ឈួសដែរ ទៅសុំ មេភូមិដើម្បីបានឈួសដែរ តែមេភូមិមិនអនុញ្ញាតិក៍កើតរឿងក្តៅក្រហាយរុញច្រានគ្នា រហូតមានការនាំ ខ្លួនពលរដ្ឋខាងលើនោះមកអធិការនគបាលស្រុក តាមពាក្យបណ្តឹង របស់មេភូមិ លោក ឡេង សុខា ដើម្បី ដោះស្រាយ( រឿងនេះអង្គភាពយើងផ្សាយលំអិតនៅពេលក្រោយ) ។

ប្រភពក្នុងតំបន់បានទំលាយអោយដឹងថា ប្រធានសហគមន៍ ស្រែក្រសាំង ឡេង ធី លោកមេភូមិ ក្រសាំង ឈ្មោះ ឡេង សុខា អ្នកទាំងពីជាបងប្អូននិងគ្នា ចំណុចត្រង់នេះហើយតែងតែកើតរឿងក្តៅក្រហាយដល់ពល រដ្ឋមិនចប់ព្រោះតែការប្រមូលផ្តុំ គ្រួសារនិយម បក្សពួកនិយម និងក៍ជាជម្ងឺសង្គមដ៍រាំរ៉ៃដែរ

អង្គភាពយើងលើកឡើងទៅតាមអ្វីដែលពលរដ្ឋលោកលើកឡើងតែប៉ុណ្ណុះ យើងមិនអាចសុំការបំភ្លឺពីលោក ឡេង ធី ប្រធានសហគមន៍ស្រែក្រសាំងបានទេនៅមុខម៉ោងផ្សាយនេះ មូលហេតុមិនមានលេខទំនាក់ទំនង ភ្នាក់ងារយើងព្យាយាមសុំលេខលោកពីភរិយាយលោក ភរិយាលោកឆ្លើយយ៉ាងខ្លីថាមិនស្គាល់លេខ ដោយ ឡែក លោក ឡេង សុខា មេភូមិក្រសាំង មិនអាចភ្ជាប់ទំនាក់ទំនងបានទេ ។

ព័ត៍មានមួយនេះសង្ឃឹមថ្នាក់ដឹងនាំស្រុកក៍ដូចជាថ្នាក់ដឹកនាំខេត្តកំពុងធំជួយពិនិត្យមើលភាពមិនប្រក្រដីទាំងនេះផងតើដូចអ្វីដែលពលរដ្ឋលោកលើកឡើងដែរឬយ៉ាងណា ? ៕

វីដែអូ