ក្រោយទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូង ខេត្តព្រះវិហារ នៅក្រោមបទបញ្ជាដ៏ម៉ឺងមាត់ បាតដៃរន្ទះព្យុះសង្ឃរា របស់លោក មឿន សុភេទ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារផងនោះ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃទាំង៣ ដែលក្នុងនោះរួមមានមន្ត្រីដែន ជម្រកសត្វព្រៃឆែប មន្ត្រីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព រួមនិងកម្លាំងមន្ត្រីឧទ្យានុរក្សព្រៃព្រះរកាដែរនោះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានចុះវាយបំបែកទៅលើទីតាំងសិប្បកែឆ្នៃឈើអានាធិតេយ្យខុសច្បាប់៤ ទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំពោធិ៍ ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ។លោក មឿន សុភេទ ប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់មកកាន់អង្គភាពនៅល្ងាចថ្ងៃខែឆ្នាំដដែល តាមប្រព័ន្ធសង្គមតេលេក្រាមថា ក្នុងកិច្ចប្រតិបត្តការដ៍ក្តៅគគុកមួយករណីខាងលើនោះ ជាលទ្ធផលកម្លាំងមន្ត្រី ឧទ្យានុរក្សរបស់លោកបានបង្ក្រាបទៅលើទីតាំងសិប្បកម្មកែឆ្នៃ ឈើអាណាធិតេយ្យខុសច្បាប់ដុះស្លែរចំនួន៤ ទីតាំង ។ ដោយក្នុងនោះលោកថា ក្នុងចំនួន៤ទីតាំងខាងលើគឺមានតែចំនួន១ទីតាំងទេ ដែលបាននិងកំពុងធ្វើសកម្ម ភាព ជាក់ស្តែងដោយឡែកចំនួន៣ទីតាំងផ្សេងទៀត លោកថា គឺមិនមានសកម្មភាពធ្វើនោះទេ ។យ៉ាងណានោះ លោកថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងមន្ត្រីជំនាញរបស់លោក ធ្វើការដកហូតវត្ថុតាងបានមួយ ចំនួន ដែលក្នុងនោះរួមឈើអារចម្រុះ១,៤៦៤ម៉ែតត្រីគុណ និងប្រភេទឈើដើមមូលប្រវែង២ម៉ែត្រដែលមានមុខ កាត់ដោយចាប់ពី១០សង់ទីម៉ែត្រដល់ ១៥សង់ទីម៉ែត្រ ចំនួន២៤ដុំ.គោយន្តកន្ត្រៃចំនួន២គ្រឿង ម៉ាស៊ីនច្រៀកឈើ ១គ្រឿង កងយោងអូសផ្លែច្រៀកឈើចំនួន១ រួមនិងជើងម៉ែត្រតាបចំនួន១ផងដែរ ។បច្ចុប្បន្នវត្តុតាំងខាងលើត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃទាំង៣ប្រមូលនិងដឹកជញ្ជូនយកទៅរក្សាទុក្ខនៅស្នាក់ការឧទ្យានុរក្ស អូរកក់ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕
វីដែអូ