ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ពលរដ្ឋមួយគ្រួសារអះអាងថា រងគ្រោះជម្លោះវិវាទដីធ្លីដ៏រាំរៃជាង៤ ឆ្នាំដង្ហោយស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ
Wed,26 August 2026 (Time 03:35 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 21នាក់)

លោក ហេង ហៀរិទ្ធ មានទីលំនៅភូមិអាចារ្យលាក់សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ បានទំនាក់ ទំនងក៍ដូចជាស្នើរសុំមកកាន់អង្គភាពសារព័ត៍មាន អាយធីវីអនឡាញយើងជួយផ្សព្វផ្សាយចែករំលែកទុក្ខកង្វល់ ឈឺចិត្តស្អិតដើមទ្រូង ពាក់ព័ន្ធជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃអូសបន្លាយជាងបួនឆ្នាំកន្លងមកហើយ បើទោះបីអាជ្ញាធរក្នុង មូលដ្ឋានបានព្យាយាមសម្របសម្រួលដោះស្រាយច្រើនលើកច្រើនសារមកហើយក្តី ក៍នៅតែរកច្រកចេញមិន ឃើញ ។ ទំនាស់មួយនេះពាក់ព័ន្ធជាមួយនឹង (លោក ពេញ ប៊ុនសោម) ជាគ្រូពេទ្យមណ្ឌលសុខភាពឃុំដូង
ដោយកន្លងមកគ្រូពេទ្យរូបនោះបានដាក់គ្រឿងចក្រត្រាក់ទ័រឈូសឆាយនិងបោះង្គោលថ្មហ៊ុំព័ទ្ធដាំដំណាំស្វាយ
ចន្ទីមួយចំនួន របស់ខ្លួន យកធ្វើជាកម្មសិទ្ធិ ។

ដំណើរដើមទងក្នុងវិវាទនេះ (លោក ហេងហៀរិទ្ធ) បានរៀបរាប់ដោយឲដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ថាខ្លួនបានទិញពីប្រជាពលរដ្ឋចំនួន៦គ្រួសារ មានប្រថាប់ត្រាដោយមេភូមិទទួលស្គាល់ជាលីល័ក្ខអក្សរត្រឹមត្រូវ

ដោយឡែកភាគីទំនាស់ (លោក ពេញ ប៊ុនសោម) ទើបតែចេញមុខថ្ងៃទី២៥ ខែ៤ ឆ្នាំ ២០២២ ឈរកាងដាក់ ត្រាក់ទ័រទន្ទ្រានឈូសឆាយយកដីចម្ការ របស់ខ្លួនយកធ្វើជាកម្មសិទ្ធិ ។ លោក ហេង ហៀរិទ្ធ ថាខណះពេលដែល (លោក ពេញ ប៊ុនសោម) កំពុងដាក់ត្រាក់ទ័រឈូសឆាយទន្ទ្រានយកដីរបស់ខ្លួននោះ លោកបានប្ដឹងស្នើសុំទៅ អាជ្ញាធរភូមិទំពេច អាជ្ញាធរឃុំទ្រា ដើម្បីអន្តរាគមន៍ចូលរួមសម្របសម្រួលដោះស្រាយក្នុងគ្រានោះ(លោក យ៉ុម ហឿន) អភិបាលរងប្រាសាទបាល័ង្គក៍មានវត្តមានចូលរួមដោះស្រាយនិងធ្វើកំណត់ហេតុផងដែរ ។

ភ្នាក់ងារអង្គភាពយើងបាន ទំនាក់ទំនងសុំការបកស្រាយពីភាគ្គីលោក ពេញ ប៊ុន សោម ដើម្បីអោយដឹងច្បាស់ ក្នុងវិវាទនេះ តើដូចអ្វីដែលលោក ហេង ហៀរិទ្ធ មានប្រសាសន៍ដែលរឬយ៉ាងណា ? លោកឆ្លើយតបមកថា ពិតជាមានវិវាទរឿងដីធ្លីមែន ហើយកន្លងអាជ្ញាធរធ្លាប់ចូលរួមដោះដែរ ។

លោក អៀង វណ្ណះ មេឃុំ សាមគ្គីបានអោយដឹងថា វិវាទដីភាគកគីពីនាក់នេះកើតឡើងតាំងតែលោកមិនទាន់ធ្វើ មេឃុំមកម្លេះ ដោយឡែកម្ចាស់ដីដើមដែលបានលក់អោយ លោក ហេង ហៀរិទ្ធ ទាំងមេភូមិលោក ឌឿ ឌត បញ្ជាក់ច្បាស់ៗ អះអាងថា ពិតជាដីឈ្មោះ ហេង ហៀរិទ្ធ ពិតមែន ។ លោក គង់ សំអាត ចៅវ៉ាយស្រុក ប្រាសាទបាល័ង្គថា លោកចូលកាន់តំណែងក្រោយរឿងនេះកើតឡើង លោកដឹងមិនខ្វះសាច់រឿងទេ តែលោក និងបើកការស្រាវជ្រាវ ។

ទោះជាយ៉ាងណាអង្គភាពយើងបានត្រឹមតែនាំសារផ្តល់ពណ៏ពត៍មានជូនមហាជនក៍ដូចជាអាជ្ញាធរពាក់ព័ន្ធ
លោកទទួលទានជ្រាបថាក្នុងមូលដ្ឋាន របស់លោកពិតជាមានរឿងចម្រូងចម្រាស់មែនហើយភាគី វិវាទកំពុង ដង្ហោយរកយុត្តិធម៌ អង្គភាពយើងសង្ឃឹមវិវាទនេះ និងបានដោះស្រាយចប់នាពេលដ៍ខ្លីខាងមុខនេះ អាជ្ញាធរ ពាក់ព័ន្ធលោកពិតជាមិនព្រងើយកន្តើយក្នុងរឿងនេះដែរ

សូមស្តាប់ការរាបរាប់របស់លោក ហេង ហៀរិទ្ធ .......ចាក់វីដេអូ

វីដែអូ