ជារឿងដដែលៗសកម្មភាពម៉ាស៊ីនបូមបាញ់ទំលុះសុះដីរុករករ៉ែមាសសម្លេងម៉ាស៊ីនមកលាន់រំពងពេញភូមិ រវៀងសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងអនាធិបតេយ្យហាក់បីដូចជាមិនញញើតអំណាច ច្បាប់ទាល់តែការសោះ ។ទីតាំងនេះរយះកន្លងមកកាលពីថ្ងៃទី 27 ខែកក្កដាឆ្នាំ 2026 ធ្លាប់អង្គភាពសារព័ត៌មានជាច្រើន ធ្វើសេចក្ដីរាយ ការណ៍ចុះផ្សាយចែកជូនដល់មហាជន ក៏ដូចជាស្ថាប័នអាជ្ញាធរពាក់ព័ន្ធ ជាពិសេស(.លោក រ័ត្ន តុលា) ប្រធានមន្ទីររ៉ែថាមពលខេត្តក្រចេះ ម្ចាស់សាម៉ីផ្ទាល់តែម្តង លោកបានជ្រាប និងចាត់ក្រុមការងារចម្រុះចុះ បង្ក្រាបទប់ស្កាត់ធ្វើការណែនាំម្ដងរួចមកហើយ ប៉ុន្តែទីតាំងខាងលើនេះអាក់ខានបានត្រឹមមួយដង្ហើមផ្សែងបារី ក៍កក្រើកឡើងវិញដដែល ។ជាក់ស្ដែងថ្ងៃទី 9 ខែសីហាឆ្នាំ 2026 សហការីអង្គភាពទូរទស្សន៍កែវភ្នែកលោក ព្រុំ ឌឿន រួមដំណើរជាមួយ បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពទៀត បានចុះទៅដល់ទីតាំងនោះ បានឃើញសកម្មភាព ម៉ាស៊ីនបូម រុករករ៉ែមាស ទ្រង់ទ្រាយធំជាច្រើនគ្រឿង និងសម្ភារៈបំរើក្នុងមធ្យោបាយបទល្មើសមួយចំនួននៅតំបន់នោះ នៅតែមានសកម្មភាពដដែល ដោយឡែកម្ចាស់ទីតាំងរុករករ៉ែទាំងនោះ ពេលឃើញក្រុមការងារអ្នកព័ត៍មាន ចុះទៅដល់ទីតាំងនោះ គេចបាត់ស្រមោលអស់តែម្ដង ។ប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅតំបន់នោះ បានបង្ហើបអោយដឹងថាទីតាំងបូមបាញ់ ឈីបរុករករ៉ែមាសខាងលើនោះ មានម្ចាស់ឈ្មោះ.លោក ឆៃ. លោក ពុធ.លោក រិន អ្នកទាំងនោះកំពុងធ្វើ សកម្មភាពត្រង់ចំណុចនិយាមកា48.P652976-1368452នឹង48.P.653036-1368486 បរិវេណជុំវិញនិយាមការនេះ ចំនួនម៉ាស៊ីនប្រម៉ាណជិត៣០ម៉ាស៊ីននេះមិនរាប់ម៉ាស៊ីនចំណុចផ្សេងក្នុងបរិវេណ ភូមិខាងលើផង ។ប្រភពដដែលថាក្រុមអ្នករុករករ៉ែមាសទាំងនោះបោះពាក្យសម្ដី ថាពួកគេមិនខ្លាចអ្នកសារព័ត៌មាន មកថត ឬប្ដឹងរាយការណ៍នោះទេ ព្រោះពួកគេរត់ការបង់លុយទៅសមត្ថកិច្ចថ្នាក់លើរួចអស់ហើយ ។ លោក ខៀវ សុខា មេឃុំស្វាយជ្រះបានអោយដឹងថា លោកកំពុងស្នើសុំគោលការថ្នាក់ខេត្ត ដើម្បីចុះបង្ក្រានៅថ្ងៃទី17 ខែសីហា ឆ្នាំ2026 ខាងមុខនេះ ជាមួយគ្នានេះផងដែរភ្នាក់ងារយើងបាន រាយការណ៍និងបញ្ជូនរូបភាពជូនមន្ទីរ រ៉ែនិងថាមពល ភ្លាមនោះលលោក វិថុ ជំនួយការប្រធានមន្ទីរឆ្លើយតបថា ទទួលបាន អរគុណ ។ភាពមន្ទិលសង្ស័យនៅរាល់សំដីដែលភ្នាក់ងារយើងទទួលបានថា មានការបង់លុយជូនសមត្ថកិច្ចទើបមិនខ្លាច អ្នកការសែតរាយកាណ៍ជូនជំនាញពាក់ពន្ធ័នោះ និងបានបង្ហាញស្រាយចម្ងល់ ក្រោយថ្ងៃទី១៧ ព្រោះលោក មេឃុំបានបានបញ្ជាក់ហើយថា លោកបានសុំគោលការណ៍ថ្នាក់លើ និងមានវិធាការណ៍បង្ក្រាបនៅថ្ងៃទី១៧ ខាងមុខនេះ បើសមត្ថសហការមែនពេលនោះនិងដឹង ៕
វីដែអូ