ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ទីតាំងរ៉ែមាស របស់ឈ្មួញដ៍មានឥទ្ធិពលម្នាក់ កំពុងកាងប្រមូលទិញលក់មាសយ៉ាងសប្បាយ លាដៃកើបលុយ ពុំខ្លាចអំណាចច្បាប់យ៉ាងអនាធិបតេយ្យ
Fri,03 July 2026 (Time 04:19 PM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 36នាក់)

កាន់តែឆ្ងល់រិតតែចម្លែកមិនសរសើរមិនបាន រយះកន្លងមកកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ទីតាំងទីតាំង ជីករុករករ៉ែអនាធិបតេយ្យមួយកន្លែង (តំបន់អូរយ៉ុង) ក្នុងមូលដ្ឋានឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបាន កម្លាំងបញ្ជារការឯកភាពស្រុកចិត្របុរី ដឹកនាំដោយលោក (ស៊ន ស៊ីដែន) អភិបាលរង នៃគណៈអភិបាលស្រុក ចិត្របុរី តំណាងលោក (យិន វណ្ណៈ) អភិបាលនៃគណៈអភិបាល និងជាបញ្ជាការឯកភាពស្រុកចិត្របុរី សហការចូលរួមដោយលោក រដ្ឋ តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ចុះពិនិត្យអនុវត្តវិធានការជាក់ ស្ដែង ដល់ទីតាំងរុករករ៉ែមាសអនាធិបតេយ្យ ស្ថិតិមានចំនួន17 ទីតាំង ។

រុះរើប្រមូលសម្ភារៈដែលបំរើឲ្យមធ្យោបាយបទល្មើស រួមមាន. ម៉ាស៊ីនតូចធំ បូមរុករករ៉ែ. ម៉ាស៊ីនគោយន្ត .ទ័រ ចាក់ទឹកបានមួយចំនួន ក្នុងគ្រានោះក្រុមការងារបានធ្វើការណែនាំ និងធ្វើកំណត់ហេតុឱ្យម្ចាស់ទីតាំងរុះរើខ្លួន ឯង ដោយទុកពេល(2ថ្ងៃ)គិតចាប់ពីថ្ងៃធ្វើកំណត់ហេត ក្រុមការងារនិងបន្តរការតាមដាន ម្ចាស់ទីតាំងណា មិនព្រមរុះរើ ឬនៅតែបន្តរធ្វើ មិនបញ្ឈប់រាល់សកម្មទាំងនោះ ក្រុមការងារអនុវត្តនីតិវិធីជំនាញតាមផ្លូវច្បាប់ ជាកំហិត និងតឹងរឹងបំផុត ។

តែជាក់ស្ដែងរហូតមកដល់ពេលនេះ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ /ថ្មីៗនេះអង្គភាពសារព័ត៌មានទូរទស្សន៍ កែវភ្នែកនឹងអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងតំបន់ខាងលើនោះ ត្រង់ចំណុចលេខយាម ការ- 48P.629696-1409141/48P.629645-1409057/តំបន់អូយ៉ុង ក្បែរទំនប់ស្រួច ឃុំសំបុកបានប្រទះឃើញសកម្ម ភាពរុករករ៉ែ សំឡេងម៉ាស៊ីនរំពងពេញព្រៃ មិនខ្វល់សម្តី ក៍ដូចជាកិច្ចសន្យា បំរាមរបស់ក្រុមការងារចំរុះ ជារួម មិនខ្វល់ពីសមត្ថកិច្ចទប់ស្កាត់បង្ក្រាបអីសោះតែម្តង ។

តាមប្រភពពលរដ្ឋទីនោះបានលួចបង្ហើបផ្ដល់ព័ត៌មានឲ្យអង្គភាពក៍ដូចជាក្រុមការងារយើងដឹងថា ពួកគាត់ចូល មកជីកកាយ បូមរុករករ៉ែមាសបានយ៉ាងរំភើយ បែបនេះដោយសំអាងថា បង់លុយឲ្យថៅកែអ្នកមានឥទ្ធិពល ម្នាក់ឈ្មោះថា (វង្ស) រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បុគ្គលនេះដែរក៍ជាអ្នករត់ការសម្រប សម្រួល មើលផ្លូវសែនព្រេនឲ្យសមត្ថកិច្វជំនាញពាក់ព័ន្ធ ជាថ្នូរនិងមិនបង្ក្រាប ។ ឈ្មោះ វង្ស ខាងលើនេះក៍ជាអ្នកឈរ ប្រមូលទិញមាស ដែលអ្នកជីករុករកបាននោះផងដែរ ។

ទាក់ទិនទៅនិងទីតាំងជីកបូមរុករករ៉ែមាសខាងលើនេះ ភ្នាក់ងារយើងបានរាយការណ៍ជូនទៅ (លោក ស៊ន ស៊ីដែន) អភិបាលរងស្រុកចិត្របុរីតាមរយៈប្រព័ន្ធតេឡេក្រាម សុំជួយមានចំណាត់ការ តែអកុសល (លោក ស៊ន ស៊ីដែន) បានត្រឹមចូលមើលតែមិនឆ្លើយតប ។

ក្នុងគ្រានោះផងដែរ អង្គភាពយើងបន្តខលតាមរយៈទូរស័ព្ទទៅ លោក រដ្ឋ តុលា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ តែត្រូវបានលោក តបមកវិញថា ជាប់ប្រជុំនៅភ្នំពេញ តែលោកនិងចាត់ឱ្យក្រុមការងាររបស់លោក ធ្វើការរឿងនេះបន្ត ។

ទន្ទឹមនិងការរង់ចាំនេះដែរ ពលរដ្ឋក្នុងតំបន់រួមទាំងអ្នកសារព័ត៍មានស្នើសុំដល់ (ឯកឧត្តម វ៉ា ថន) អភិបាល នៃ គណៈអភិបាលខេត្តក្រចេះមេត្តា ជួយមានចំណាត់ការ និងចាត់មន្ត្រីជំនាញចុះជួយទប់ស្កាត់ និងមានចំណាត់ ការក្តៅចំពោះមេក្លោងនិងបក្សពួក ដែលកំពុងធ្វើសកម្មភាពជីករុករករ៉ែ យ៉ាងអនាធិបតេយ្យពុំមានច្បាប់ អនុញ្ញាទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងទាន ។

ភាពស្ពឹកស្រពន់របស់បញ្ជារការឯកភាពស្រុកចិត្របុរី និងដំណើរការអនុវត្តច្បាប់ ដោយផ្អែកលើទីតាំងខាង លើធ្លាប់មានកំណត់ហេតុស្រាប់ផងនោះ ការយឺតយ៉ាវ របស់ប្រធានមន្ទីររ៉ែថាមពលខេត្តក្រចេះ បង្ហាញអំពី ចេតនាមិនល្អរួចទៅហើយ ក្នុងសកម្មភាពកន្លងទៅនោះ មានការសង្ស័យជាការប្រមូលព័ត៍មានអំពីចំណូល ផលលាភក៍អាចថាបាន នេះបើយោងលើការបង្ហើបរបស់ពលរដ្ឋដែលប្រកបមុខរបររុករករ៉ែចំណុចនោះ បង្ហើបក្រុមការងារយើងដោយភាពជឿងជាក់ថា ឈ្មោះ វង្ស បានសែនព្រេនអ្នកធំអស់ហើយ ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់ពលរដ្ឋក្នុងតំបន់តែប៉ុណ្ណោះ ៕

វីដែអូ