នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង ០៩ និង០០ នាទីព្រឹក នៅរដ្ឋបាលឃុំ កោះសំពាយ ស្រុកសៀម បូក ខេត្តស្ទឹងត្រែង បានប្រជុំបើកសំណើដេញថ្លៃមាន( ០២ គម្រោងក្នុងពេលតែមួយ ) ទីកន្លែងទទួលសំណដេញ ថ្លៃ នៅសាលាឃុំកោះសំពាយផ្ទាល់តែម្តង ។ សមាសភាពចូលរួមមាន ១ លោក មេឃុំ ជាប្រធាន ២ ជំទប់ទី១ សមាជិក ៣ ជំទប់ទី ២សមាជិក ៤ ស្មៀនឃុំ ក្នុងនោះក៍មានវត្តមាន មន្ត្រីការិយាល័យផែនការគាំទ្រឃុំ-សង្កាត់នាយរងទីចាត់ការផែនការវិនិយោគខេត្ត ។អ្វីដែលកិច្ចលទ្ធកម្មប្រកួតប្រជែងដេញថ្លៃតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ របស់គណៈកម្មការលទ្ធកម្ម ឃុំកោះសំពាយនេះ ឃើញថា តម្លៃដេញថ្លៃធ្លាក់ចុះរហូត(៥០ភាគរយជាង) នេះជាការព្រួយបារម្ភយ៉ាងខ្លាំងខណះ ដែលម្ចាស់គម្រោងឯកភាពទទួលយកទុកជាបានការពីតម្លៃប៉ាន់ស្មាន ២០០,០០០,០០០(ពីរយលាន) ធ្លាក់មកនៅ ត្រឹម ៧៣,០០០,០០០ (ចិតសិបបីលានរៀលគត់) សំរាប់គំរោងងទីមួយគឺ គម្រោងសាងសង់ផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង៤៤២០ ម៉ែត្រ ទទឹង ៦ ម. កម្រាស់ក្រួស ១៥០ មីលីម៉ែត្រ ។ក្នុងនោះសាងសង់លូមូលទោលមុខកាត់១ម៉ែត្រ ប្រវែង ១០ ម៉ែត្រ ចំនួន ០៣ កន្លែង សាងសង់លូមូលទោលមុខកាត់ ០.៨ ម៉ែត្រ ប្រវែង៩ម៉ែត្រ ចំនួន០៣ កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១ ការថែទាំរយៈពេល ៦ ខែ។សំរាប់គម្រោងទី ២ ជួសជុលផ្លូវក្រាលក្រួសធម្មជាតិប្រវែង ៣៣៥ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ក្រួស ១៥០ មីលី ម៉ែត្រ និងដាក់ស្លាក សញ្ញាគម្រោងចំនួន ១ ការថែទាំរយៈពេល៦ ខែ តំលៃប៉ាន់ស្មាន ៨៣,០០០,០០០៛ (ប៉ែតសិប បីលានរៀលគត់) ។កាន់តែធ្លាក់ចុះខ្លាំងជាងគម្រោងមុនទៀតរហូត ៥៨% (ហាសិបក្របីភាគរយ) ក្រោមតម្លៃប៉ាន់ស្មានដាច់តែម្តងគួររម្លឹកថា យោងទៅនឹងនីតិវិធីលទ្ធកម្មដោយពេលវេលាមានកំណត់ប្រធានលទ្ធកម្មបានទទួលសំណើដេញថ្លៃ គម្រោងទី១ បានទៅលើ ឈ្មោះ ជុំ ច័ន មរកត ក្រុមហ៊ុន ជុំ ច័ន មរកត ក្រុមហ៊ុននេះចុះបញ្ជីខេត្ត រតនគិរីគម្រោង :ទី២ ជួសជុលផ្លូវក្រាលក្រួសធម្មជាតិប្រវែង៣.៣៥គីឡូម៉ែត្របានទៅលើ ឈ្មោះ ម៉ប់ ប៊ុនណារិទ្ធ ក្រុមហ៊ុនមហានគរ ចុះឈ្មោះ នៅខេត្តស្ទឹងត្រែង ក្រុមហ៊ុនពីខាងលើនេះ ឈ្នះដាច់ ការប្រជែង៥ក្រុមហ៊ុនផ្សេង ទៀតដែលបានដាក់ដេញថ្លៃនាពេលបន្តរបន្ទាប់កន្លងមកនេះ ។ទាក់ទិនទិនទៅនិងតម្លៃដេញថ្លៃធ្លាក់ទាបក្រោមតម្លៃប៉ាន់ស្មាន រហូតជាង ហាសិបភាគរយដែលម្ចាស់គំរោង ឃុំកោះសំពាយ ទទួលយកនេះជាសញ្ញាគូអោយព្រួយបារម្ភ និងជាចំណុចហានិភ័យ អំពីស្តង់ដារគុណភាពសុវត្ថិ ភាព បទដ្ឋានបច្ចេកទេស ក្នុងគ្រាដែលសំណង់សាងសង់រួចជាស្ថាពរ ។ករណីតម្លៃដ៍ទាបមហាទាបនេះផងដែរ ហាក់មិនសូវឃើញមានក្រុមហ៊ុនណាហ៊ានទទួលធ្វើទេកន្លងមកចង្វាក់ លទ្ធកម្ម នេះក៍ជាទំព័រហ៍ថ្មីស្រឡាងមួយអាចថាទូទាំងប្រទេសពុំធ្លាប់មានទេកន្លងមក ទោះជាយ៉ាងណាសកម្ម ភាពទាំងនេះ ជាស្មារតីទទទួយយក របស់ម្ចាស់លទ្ធកម្មជាមួយក្រុមហ៊ុនសាងសង់ទាំងនោះជាអ្នកសម្រេចទទួល យកដោយស្មារតីទទួលខុសត្រូវ អង្គភាពយើងមិនមានចំណេះចេះជំនាញអីនោះទេ អ្វីដែលលើកឡើងនេះគ្រាន់តែ ជាការចូលរួមព្រួយបារម្ភការចំណាយ ទាបខ្លាចផលដែលបានត្រឡប់មកវិញមិនមានគុណភាព ដូចការដែលតាំង ចិត្តដោយជឿរជាក់តែប៉ុណ្ណោះ ។ បញ្ជាក់ រិះគន់ក្នុងន័យស្ថាបនាអរគុណ
វីដែអូ