យោងតាមផេកផ្លូវការរបស់ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ឈ្មោះ ព្រៃឡង់ . Prey.Lang បាន បង្ហោះដោយមានខ្លឹមសារថា នៅរសៀលថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងករណីបទល្មើសធនធានធម្មជាតិ (ព្រៃឡង់) នៅមន្ទីរបរិស្ថានខេត្ត ព្រះវិហាររួចហើយ ខ្លឹមសារក្នុងពាក្យបណ្តឹងនោះ សុំប្តឹងបុគ្គលឈ្មោះ យ៉ាន ថា ភេទប្រុស អាយុប្រហែល សាមសិបឆ្នាំ ទីលំនៅភូមិ ភ្ញាក់រលឹក ឃុំឆ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ពីបទប្រព្រឹតបទល្មើសធនធាន ធម្មជាតិ (ព្រៃឈើ) ដោយគ្មានច្បាប់អនុញ្ញាតិ ។ក្នុងពាក្យបណ្តឹងបញ្ជាក់ពេលវេលាជាក់នៅ ម៉ោង ៨,០០នាទីយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៦ បុគ្គលប្រព្រឹត្ត ខាងលើ និងបក្សពួកទាំងអស់ ៤នាក់លើកឈើដាក់ឡាន មិនទាន់រួចរាល់ទំលាក់ចុះវិញ បន្ទាប់ពីក្រុមសហ គមន៍ព្រៃឡង់ទៅដល់ទីតាំងខាងលើ និងរាយការណ៍សុំបទអន្តរាគមន៍ពីជំនាញបរិស្ថានស្នាក់ការស្រែរ វាល តែអកុសល់មន្ត្រីបរិស្ថានទាំងនោះជាប់រវល់បំពេញការងារនៅកន្លែងផ្សេងមិនមានមន្ត្រីនៅកន្លែង បណ្តោយ អោយក្រុមល្មើសទាំងនោះមានឪកាសជម្លាសឡានចេញយ៉ាងរំភើយ បន្សល់ទុកឈើក្តាប្រម៉ាណ ២៨៣ សន្លឹក ស្មើរនិង ៥,៦ម៉ែតគូបនៅនិងកន្លែង ។ សមាសភាពក្រុមបណ្តាញសហគមន៍ព្រៃឡង់ខាងលើទាំងនោះចូលរួមផ្ដិតមេដៃ រហូតដល់ទៅ២០នាក់អ្នកទាំងនោះមានវត្តមាននៅក្នុងហេតុការណ៍នោះផ្ទាល់តែម្តង យើងទាំងអស់គ្នារង់ចាំមើលថាវាសនាបុគ្គល ឈ្មោះ យ៉ាន ថា ត្រូវបានមន្ត្រីបរិស្ថានចាត់ការបែបណា? បន្ទាប់ពីមានបណ្តឹងពាក់ពន្ធ័ករណីបទល្មើសព្រៃ ឈើនេះ ៕
វីដែអូ