លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់ឱ្យមន្រ្តីជំនាញ ចុះអនុវត្តវិធានការច្បាប់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ជុំវិញករណីកាន់កាប់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ក្រុមការងារ ដឹកនាំដោយ លោក នង វុទ្ធា អនុប្រធាន ការិយាល័យ ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប ដោយមាន ការ ចូលរួមពីក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ង់ និងអនុប្រធានភូមិស្រយ៉ង់ត្បូង ចុះពិនិត្យទីតាំង "កុមារហ្វាម" ដែលកំពុងកាន់កាប់ដី ទំហំសរុបប្រមាណជាង ៤០០ហិកតា ដែលមួយផ្នែកស្ថិតក្នុងតំបន់ការពារ ធម្មជាតិ និងមួយផ្នែក ទៀតនៅក្រៅតំបន់ការពារ ។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួល បានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក មាស ញឹម អនុប្រធាន មន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាលស្រុក គូលែន ដឹកនាំដោយ លោក ប៉ែន ជឹង អភិបាលនៃគណៈ អភិបាលស្រុកគូលែន និងមានការចូលរួម ពីតំណាង អធិការដ្ឋាននគរបាលស្រុក មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងមន្ត្រីរាជការព្រមទាំងតំណាងម្ចាស់ដី ទាំង ២០គ្រួសារ នៃកសិដ្ឋាន«កុមារហ្វាម» ។ ជាលទ្ធផល កសិដ្ឋានខាងលើ បានកាន់កាប់ផ្ទៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិមានទំហំ ២៣៦,៩១ហិកតា ដោយមានការកសាងទំនប់ទឹក ធ្វើស្រែសរីរាង្គ និងមានការចតគ្រឿងចក្រចំនួន ០៨គ្រឿង។ មន្ទីរបរិស្ថានខេត្ត ព្រះវិហារ បានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យម្ចាស់ទីតាំងផ្អាកជាបន្ទាន់នូវរាល់សកម្មភាពនានាដែល ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត។ មន្ទីរបរិស្ថានខេត្ត ចាត់វិធានការ តាមនីតិវិធីច្បាប់ ចំពោះការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ និងធ្វើការដកហូតយកផ្ទៃដីក្នុងតំបន់ការពារធម្មជាតិនោះ មក គ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។សូមបញ្ជាក់ថា យោងអនុក្រឹត្យលេច១៧៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃភ្នំ ត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងនិងមានផ្ទៃដីទំហំ ៥១,៧៣០ ហិកតា ។ជុំវិញនិងករណីនេះលោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់បន្ថែម មកកាន់ អង្គភាពយើងនៅមុនម៉ោងផ្សាយនេះថាខាងមន្ទីរលោកបាននិងកំពុងស្រាវជ្រាវពិនិត្យនឹងប្រមូលឯកសារកាន់កាប់ដីនៅចំនុចខាងលើ ដោយលោកថាតំណាងម្ចាស់ដីដែលតំណាងឲ្យម្ចាស់ចំការខាងលើគេមានប្លង់រឹងកាន់ កាប់តាំងពីមុនក្រសួងបរិស្ថានបង្កើតពីព្រោះគេកាន់កាប់តាំងពីអំឡុងឆ្នាំ២០១៩ហើយក្រសួងបរិស្ថាន ទើបបញ្ចូលដីក្នុងតំបន់ខាងលើគឺក្នុងអំឡុងឆ្នាំ២០២៣អញ្ចឹងទេខាងជំនាញលោក និងប្រមូលនូវរាល់ឯកសារ ពាក់ព័ន្ធផ្លូវច្បាប់សិនថា តើមានបណ្ណកាន់កាប់ស្របច្បាប់កំរិតណាតែប្រសិនបើការដែលស្រាវជ្រាវរកឃើញ បទល្មើសគឺឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ លោកថាបច្ចុប្បន្នការងាទាំងនេះខាងមន្ទីរ របស់លោកបាននិងកំពុងធ្វើការជាមួយនិងស្ថាបន័តុលាការ១ជំហានហើយដែរ!មួយវិញទៀតលោកថាខាងមន្ទីរបស់លោកបច្ចុប្បន្នបាននិងកំពុងប្រមូលឯកសារដែលពាក់ពន្ធ័ទាំងអស់ក្នុងការកាន់កាប់ដីហ្នឹងថាមានទំហុំប៉ុន្មានៗហិកតា មានប្លង់ឬក៏អត់ប្លង់ហ្នឹងនោះ គឺខាងមន្ទីរបស់លោកនិងបន្តនិតិវិធីទៀត ។ដូចគ្នានេះដែរលោកអនុប្រធានមន្ទីរបរិស្ថានខេត្តថា ចំពោះករណីមួយនេះបច្ចុប្បន្នខាងមន្ទីរលោកគឺស្គាល់ បានត្រឹមតែមេការនោះទេដោយឡែកម្ចាស់ដីពិតប្រាកដលោកថាមិនទាន់ដឹងជាគេរស់នៅទីណាពិតប្រាកដនោះដែរ ។ចឹងបច្ចុប្បន្នលោកថា គឺខាងជំនាញរបស់លោកគឺធ្វើកាតែជាមួយនិងមេការនោះទេ ដើម្បីឲ្យមេការផ្តល់ឯកសារ ដែលពាក់ពន្ធ័ដើម្បីយកឯកសារទាំងនេះទៅផ្ទៀងផ្ទាត់សិនជាមួយគ្នានោះដែរលោកថា ក្រោយទទួលបានព័ត៏ មានកាប់ទន្ទ្រានដីព្រៃខាងលើ គឺខាងតុលាការបានបញ្ជាឲ្យមន្ត្រីជំនាញ របស់លោកចុះទៅពិនិត្យហើយនៅ ពេលណាដែលខាងជំនាញ របស់លោកទទួលបានឯកសារផ្ទៀងផ្ទាត់រួចលោក និងអញ្ជើញខាងតំណាងតុលា ការដើម្បីដឹកនាំនិងចុះទៅដល់ទីតាំងដីខាងលើជាក់ស្តែងម្តងទៀត ។ជុំវិញទៅនិងករណីនេះប្រភពព័ត៏មានមួយបានទំលាយថា ដីរាប់រយហិចតានៅតំបន់ខាងលើ គឺក្នុងហ្នឹងមាន បណ្ណឬក៏ប្លង់កម្មសិទ្ធិស្រប់ច្បាប់តែចំនួន១០ហិចតាតែប៉ុណ្ណោះដែលកានេះបានធ្វើឲ្យមហាជនទូទៅក៏ដូចអ្នកតាមដានព័ត៏មានសង្គមរង់ចាំអ៊ុតមើលភាគបន្តយ៉ាងអន្ទះសារភ្លេចបាយភ្លេចទឹកតែម្តងហើយ ៕
វីដែអូ