នៅប៉ុន្មានខែ នៃដើមឆ្នាំ២០២៦នេះសកកម្មភាពក្រុមឈ្មួញដែលប្រកបមុខជំនួញឈើខុសច្បាប់ហាក់បានកម្រើក ឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយ:ពេលខ្លី ។ សូមបញ្ជាក់ផងដែរថាចំពោះមុខសញ្ញានៃបក្ខពួកក្រុមឈ្មួញប្រកបនូវមុខជំនួញខាងកាប់បំផ្លាញធនធានធម្មជាតិព្រៃឈើទាំងនេះគឺជាមុខសញ្ញាក្រុមជនដដែលជាដដែល បានន័យថា គឺបក្ខពួកក្រុមគេទាំងនេះដុះស្លែរប្រចាំក្នុងខេត្ត ពីគឺខេត្តព្រះវិហារនិងខេត្តកំពង់ធំតែម្តង ។តួរយ៉ាងដូចក្រុមគ្រួសារថៅកែឈើជើងខ្លាំងឈ្មោះ អុី អឿន នេះជាអន្លើរដែលមកពីខេត្តកំពង់ធំ ហើយមកបំផុស បំផុលប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកពីរ គឺស្រុកឆែបនិងស្រុកត្បែងមានជ័យ ទឹកដីនៃខេត្តព្រះវិហារ ឲ្យចូលទៅ កាប់អារជ្រៀកឈើនៅក្នុងតំបន់ព្រៃព្រះរកាឆែប ជាព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យ និងគ្រប់គ្រងដោយមន្ទី បរិស្ថានខេត្តព្រះវិហារផ្ទាល់ ហើយខ្លួនជាអ្នកឈរចាំទទួលប្រមូលទិញដឹកតាមរយ:រថយន្តកូរេទំងន់ពីតោនកន្លះ ទៅ ៣តោនបន្តរយកទៅលក់ចែកចាយនៅឯខេត្តផ្សេងៗជាពិសេសក្នុងខេត្តកំពង់ធំនោះជាដើម ។រឿងពិតដែលប្រព្រឹត្តដោយបក្ខពួករបស់មេឈ្មួញឈើដ៍ចាស់វស្សាដែលគេស្គាល់ឈ្មោះអុីអឿន តែរាល់មុខជំនួញ លោតឆត្រ័របស់មេឈ្មួញដុះស្លែររូបនេះ ប្រហែងជាទំនងត្រូវបណ្តាសាអារុក្ខទេវតាថែរក្សាព្រៃព្រះរកាឆែប ក៏ថា បាន ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា៤ ទៅ៥ព្រឹកទាបភ្លឺនាព្រឹកថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៦នេះ រថយន្ត កូរេ១គ្រឿងទំងន់២តោនកន្លះពណ៏សពាក់ស្លាកលេខ.កណ្តាល3A.1259ជា របស់មេឈ្មួញជើងខ្លាំងឈ្មោះ អុី អឿន បានដឹកប្រភេទឈើក្តាដែលដាក់បាវអង្កាមពីលើបង្កប់ឈើពីក្រោម ក្នុងការបំភាន់ភ្នែកសមត្ថកិច្ចនៅតាម ដងផ្លូវ ឬក៏ក្រុមអ្នកសាព័ត៏មានផងដែរ ។ សូមបញ្ជាក់ថានៅមុនពេលរថយន្តដឹកបទល្មើសចេញនោះគេតែងឃើញឈ្មោះ អុី អឿន រួមនិងប្តីតែងប្រើប្រាស់ រថយន្តម៉ាកតាកុមា ១គ្រឿងដែលពាក់ស្លាក់លេខព្រះវិហារ.2C.4200បើកសម្រាបរត់ការឬក៍មើលផ្លូវជានិច្ច។តែល្បិចកល់បំភាន់ភ្នែករបស់មេឈ្មួញដុះស្លែឈ្មោះអុីអឿននេះត្រូវបានក្រុមអ្នកសាព័ត៏មានលាតត្រដាងបង្ហាញប្រាប់ទៅពិភពលោក ហើយកាលពីព្រឹកថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៦ ដោយដឹងថាក្រុមអ្នកសារព័ត៏មានតាម ប្រម៉ាញ់និងផ្តិតយករូបភាពក៏ដូចជាសកកម្មភាពពីរថយន្តរបស់ខ្លួន ដែលដឹកឈើនោះគឺទៅមុខលែងរួចទៅក្រោយ ក៏មិនបានផងនោះ ឈ្មោះអុីអឿន ក៏បានបញ្ជាឲ្យតៃកុងរថយន្តដែលផ្ទុកឈើខាងលើបើករត់ចូលផ្ទះប្រជាពលរដ្ឋ នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ រួចក៏រើទំលាក់ចេញអស់ទាំងភ័យភ្នែកនៅកញ្ចឹង.ក តែម្តង ហើយក៏បើករថយន្តរត់បាត់ស្រមោលទៅ។ បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែលនោះមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរវៀង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើជ័យសែនផងនោះ ក៍បានចុះទៅនឹងដកហូត ឈើប្រភេទឈើអារ លេខ២ចំនួន១១៦សន្លឹក ដែលស្មើរនិង២. 32.ម៉ែត្រគូប យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាល ព្រៃឈើជ័យសែន ។សូមបញ្ជាក់ផងដែរថានៅក្នុងហេតុការ ខាងលើក្រោយតែពីពួកក្រុមឈ្មួញឈ្មោះអុីអឿននោះបានរើឈើទំលាក់ ចេញពីលើរថយន្តអស់ហើយដោយពួកគេបានប្រើប្រាស់អាកប្បកិរិយាមើលងាយប្រមាថខាតទានសាហាវព្រៃផ្សៃដោយចោទប្រកាន់មកលើក្រុមអ្នកសាព័ត៍មានថា ជម្រិតទាលុយពីក្រុមឈ្នួញខ្លួនទៀតផង មិនតែប៉ុណ្ណោះពួកគេ ហ៊ានទាំងថែមចាប់ក្របួច.កអាវអ្នកកាសែតនៅក្នុងឡានហើយយកទូរសព្ទ័ថតមុខដោយបង្ខំនិងជម្រិតយកចម្លើយឲ្យអ្នកសាព័ត៏មានឆ្លើយថា ត្រូវយកលុយពីខ្លួនចំនួនប៉ុន្មានៗទៀតផង ។ រួចហើយក៏បើករថយន្តចេញបាត់ទៅ ដោយសុវត្ថិភាព ។គួររំលឹកផងដែរថា ប៉ុន្មានថ្ងៃនៃចុងខែកក្តដា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញថាទង្វើរដ៍សាហាវព្រៃផ្សៃដែលបង្ក ឡើងដោយបក្ខពួកក្រុមឈ្មួញឈើ ប្រព្រឹត្តមកលើក្រុមអ្នកសាព័ត័មានក៏ដូចសកម្មជនការពាព្រៃឈើនៅក្នុងខេត្ត ព្រះវិហារ ហាក់គឃ្លើនឡើងៗដែលនេះហើយសបញ្ជាក់ឲ្យកាន់តែច្បាស់ដែលមហាជនសង្ស័យ ព្រោះតែអំណាច ទឹកលុយរបស់ក្រុមទើបពួកគេហ៊ានប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើទាំងរថយន្តទាំងរថយន្តគ្មានក្រែងរអានិងច្បាប់បន្តិចណាទាល់តែសោះ ។ដែលកត្តាទាំងនេះហើយបានធ្វើឲ្យមជ្ឈដ្ឋានទូទៅរិះគន់សមត្ថកិច្ចជំនាញពាក់ពន្ធ័ថា ភ្លើងមិនពន្លត់អង្គុយចាំបក់តែ ផ្សែងយ៉ាងចិង។មួយវិញទៀតក្រុមអ្នកសាព័ត៏មានបើកជើងមេឃចំហសុំឲ្យមេឈ្មួញឈើដ៏ចាស់វស្សាឈ្មោះអុីអឿន ដាក់ពាក្យប្តឹងក្រុមអ្នកសាព័ត៏មានចុះ បើមានភស្តុតាងថា ក្រុមអ្នកសាព័ត៏មានជម្រឹតទាលុយពីក្រុមខ្លួននោះ ៕
វីដែអូ