ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ចុមយក្សតើ ជាង អាត ជានរណាបានជាហ៊ានយកត្រាក់ទ័រធ្វើអាជីវកម្មចូលទន្ទ្រានឈូសឆាយដីកម្របព្រៃរបស់ រដ្ឋយ៉ាងអាណាធិបតេយ្យបែបនេះចឹង
Sun,26 July 2026 (Time 11:11 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 5នាក់)

កន្លងមកអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយព្រោងព្រាតអំពី សកម្មភាពដីព្រៃចំណុច(អូរសាប) ភូមិរវៀង ឃុំស្រែជិៈ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ រងការឈូសឆាយ កាប់ទន្ទ្រានដីព្រៃរដ្ឋយ៉ាងអនាធិបតេយ្យ អង្គភាពយើងឆ្លាប់បានផ្សាយម្តងរួចមកហើយ កាលពីថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ២០២៦ថ្មីៗកន្លងទៅថ្មីៗនេះ ។

មតិមួយចំនួនបានតបតាម(ខំមិន)មកកាន់អង្គភាពយើង ខ្លះថាគេកាប់ដីក្រុមហ៊ុនទេ កុំឆ្គួតពេក ខ្លះថាម៉េចទៀត ហើយ ម្នាក់បានលុយម្នាក់មិនបានលុយអញ្ចឹងមែន ខ្លះថាក្រុមហ៊ុនឈូសឆាយឡើងវាលល្វឹងល្វើយមិនថតផ្សាយ ផង រហូតមានមន្ត្រីស្ថាប័នរដ្ឋក្នុងស្រុកមួយចំនួន សួររកមុខអ្នករាយការណ៍ អ្នកផ្តល់ព័ត៍មានមកកាន់អង្គភាព យើង ។ ទាក់ទិនទៅនិងការ (ខំមិន) ព្រមទាំងការសើបសួររកមុខភ្នាក់ងារអង្គភាពយើងពីសំណាក់មន្ត្រីស្ថាប័នរដ្ឋ ក្នុងខេត្តក្រចេះ មានបំណងអ្វីក៍ដោយយើងខ្ញុំរង់ចាំទទួលបកស្រាយជូនតាមរបប (សារព័ត៍មាន) បើសិនជាអ្នក ទាំងនោះពិនិត្យឃើញថា មិនសុក្រិតព័ត៍មាននោះមិនពិត ។

ដោយឡែករឿងឈូសឆាយដីព្រៃរដ្ឋនេះ កើតមានករណីថ្មីមួយទៀត ក្នុងតំបន់ខាងលើនោះ ជាក់ស្ដែងកាលពីថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៦ ភ្នាក់ងារអង្គភាពសារព័ត៌មានទូរទស្សន៍កែវភ្នែក រួមជាមួយអ្នកសារព័ត៌មានជាច្រើន អង្គភាពបានចុះទៅដល់ទីតាំងមួយកន្លែងត្រង់ចំណុចលេខយាមការ 48P.668777-1421807 48P.6688091-1421795 ចំណុច(អូរសាប)ភូមិរវៀង ឃុំស្រែជិះ ប្រទះឃើញត្រាក់ទ័រផលិតនៅ សហភាពសូវៀត មួយគ្រឿងស្ថិតនៅទីតាំង ដីព្រៃ ទើបឈូសឆាយរួចសើមៗ ក្លាយជាវាលធំល្វឹងល្វើយ ខណៈដែល តៃកុងគេចខ្លួនបាត់បន្សល់ទុកតែត្រាក់ទ័រ នៅនឹងកន្លែង ។

ប្រភពប្រជាពលរដ្ឋរស់នៅទីនោះបានបង្ហើបប្រាប់ឲ្យដឹងថាត្រាក់ទ័រដែលកំពុងឈូសឆាយដីព្រៃនៅទីតាំងខាងលើនោះជាកម្មសិទ្ធិរបស់មេឈ្មួញដ៏មានឥទ្ធិពលម្នាក់ នៅឯក្រុងសួងហើយគាត់យកត្រាក់ទ័រចូលមកភូមិរវៀង ឃុំស្រែ ជិះ ស្រុកអូរគ្រៀងសែនជ័យនេះក្នុងគោលបំណងបំរើអោយតម្រូវការអោយពលរដ្ឋដែលជួល ភ្ជួរដី ឈូសឆាយដី មិនថាដីព្រៃ ឬដីបុសនោះទេ ។

ប្រភពខាងលើក៍បានបង្ហើបប្រាប់ច្បាស់ថា ម្ចាស់ត្រាក់ទ័រខាងលើ ឈ្មោះ ជាង អាត ឈ្មោះ អាតនេះក៍ជាអ្នកមាន ឥទ្ធិពលម្នាក់ដែរ ដែលមានជម្នាញខាងឈូសឆាយដីព្រៃឈើក្នុងតបន់នោះ ។ សូមស្តាប់សំដី ជាងអាត ដែលជា ម្ចាស់ត្រាស់ទ័រតាមប្រព័ន្ធទំនាក់ទំនង ..........ចាក់សំលេង

លោក(សារាយពឿន)ជំទប់ទី.១.ឃុំស្រែជិះ បានឲ្យដឹងថា ចំពោះពលរដ្ឋចូលទៅកាន់កាប់ដាក់គ្រឿងចក្រត្រាក់ទ័រ ឈូសឆាយដីព្រៃខាងលើនោះយកធ្វើកម្មសិទ្ធិ លោកមិនដឹងទេ ហើយក៍មិនទទួលខុសត្រូវដែរ ។

ដោយឡែកលោក(រុនតូនី)នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ បានត្រឹមឆ្លើយថា លោកកំពុងស្នើសុំ គោលការណ៍ សម្រេចលើខណ្ឌរដ្ឋបាលព្រៃឈើនិងអាជ្ញាធរកងកម្លាំងសមត្ថកិច្ច ដើម្បីចុះពិនិត្យ ។

ការឆ្លើយតបមកកាន់ក្រុមការងារដែលព្យាយាមរាយការណ៍សុំបទអន្តរាគមន៍ទប់ស្កាត់រាល់បទល្មើសព្រៃឈើក្នុងតំបន់លោកគ្រប់គ្រងនោះ បានត្រឹមតែឆ្លងមេសិនក៍ស្ងាត់ ។

សូមស្ថាប័នជំនាញពាក់ព័ន្ធពិនិត្យតាមការគួរផងចុះ អង្គភាពយើងខ្ញុំព្យាយាមរាយការណ៍និងផ្សព្វផ្សាយនេះក្នុង ន័យផ្តល់ដំណឹងជូនថ្នាក់ដឹកនាំ និងជំនាញលោកជ្រាបតែប៉ុណ្ណោះ អត់មានចេតនារិះគន់ជាន់ពន្លិចទេ រិះគន់ក្នុង ន័យស្ថាបនា អរគុណ ៕
អត្ថបទ ព្រុំ ឌឿន

វីដែអូ