ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
អភិបាលរងខេត្តព្រះវិហារឯកឧត្តម សុខ សាន្តដារ៉ា ក្រុមហ៊ុនចំនួន២នៅស្រុករវៀងកំពុងបើកទ្វាររង់ចាំផ្តល់ ការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភាសសឹកជាអចិន្ត្រៃយ៍
Fri,24 July 2026 (Time 04:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

ការថ្លែងរបស់ឯកឧត្តមអភិបាលរងខេត្តខេត្តព្រះវិហារបែបនេះ នៅក្នុងខណៈដែលឯកឧត្តម អញ្ជើញជាអធិបតី ភាពក្នុងពិធីចែកអង្កជូនដល់បងប្អូនប្រជាពលរដ្ឋភាសសឹកដែលស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅ ភូមិបាក់កាំ ឃុំមហាផល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រមាណជា២៩០គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែ កក្តដាឆ្នាំ២០២៦នេះ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ សាន្តដារ៉ា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌលសុវត្ថិភាពវត្តបាក់ កាំក៏បានលើកឡើងថា ថ្វីត្បិតរដូវកាលនេះ គឺជារដូវកាលមួយដ៍ចាំបាច់មិនថា តែចំពោះបងប្អូនប្រជាពលរដ្ឋ ភៀសសឹករបស់យើងនោះទេ គឺនិយាយជារួមបងប្អូនប្រជាពលរដ្ឋទូទៅ គឺត្រូវបង្កបង្កើនផល ។

ចឹងដើម្បីឆ្លើយតបទៅនិងរដូវកាលឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក គួរវិលត្រឡប់ចូលទៅបង្កបង្កើនផលនៅឯភូមិដ្ឋានវិញក៍បានដែរ ។ ហ្នឹងមួយវិញទៀតប្រសិនជាបងប្អូនមិន ទាន់ចង់វិលទៅលំនៅដ្ឋានបង្កបង្កើនផលទេនោះ បងប្អូនមានជម្រើសមួយទៀត គឺទៅធ្វើជាកម្មករឲ្យក្រុមហ៊ុន ដើម្បីយកកម្រៃមកផ្គត់ផ្គងជីវភាពក្នុងគ្រួសារ ចំពោះក្រុមហ៊ុននោះទៀតសោត ឯកឧត្តមថា បច្ចុប្បន្នឋិតក្នុង ខេត្តព្រះវិហារ គឺនៅស្រុករវៀងហើយមានដល់ទៅ២ក្រុមហ៊ុនឯណោះ ដែលរង់ចាំបើកទ្វារទទួលយកកម្មករ ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋភៀសសឹកនេះតែម្តង ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុនចំការកៅស៊ូ របស់អ្នក ឧកញ្ញ៉ា ទ្រី ភាព និងក្រុមទី២គឺក្រុមហ៊ុនរបស់ លោកឧកញ្ញ៉ា អ៊ុក គឹមសាន ដែលជាក្រុមហ៊ុនដាំចន្ទី មើលថែ និងប្រមូលផលចន្ទីនោះតែម្តង ដែលក្រុមហ៊ុនទាំង២ គឺសព្វថ្ងៃនេះបាននិងកំពុងតម្រូវការកម្លាំងកម្មកររាប់ រយរាប់ពាន់នាក់ឯណោះ នាពេលបច្ចុប្បន្ននេះ ។

បន្ថែមលើនោះឯកឧត្តមក៏បានក្រើន រំឮកទៅដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក បើដរាបណាបងប្អូនវិល ត្រឡប់ទៅលំនៅដ្ឋានឬផ្ទះសំបែងបងប្អូនវិញ សូមមេត្តាបងប្អូនកុំជឿនិងទុកចិត្ត (អទ្ធិប្រាយ) ដោយក្នុងន័យ នេះ ឯកឧត្តមបញ្ជាក់ថា ! ពាក្យថាកុំទុកចិត្ត(អទ្ធិប្រាយ)នេះ ឯកឧត្តមសង្កត់ធ្ងន់ទៅលើពួកជនទុច្ចចិត្តមួយ ចំនួន ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន តែព័ត៏មានរបស់ពួកគេនោះ មិនដែលចុះផ្សាយនូវអ្វីដែលជាការពិត គឺចេះបានត្រឹមតែផ្សាយញុះញុង់អុចអាលផ្សាយគ្មានមានតម្លាភាព គឺស្តាប់តែភាគីម្ខាងមិនសួរនាំមិនប្រមូល ភស្តុតាងឲ្យគ្រប់ជ្រុងជ្រោយ និយាយជារួមគឺគ្មានប្រភពច្បាល់លាស់ ក្នុងន័យនេះហើយដោយឯកឧត្តមសុំឲ្យ បងប្អូនយើងធ្វើយ៉ាងណាពង្រឹកស្មារតីអោយបានរឹងមាំកុំឲ្យទន់ជ្រាយ ហើយសូមកុំជឿជាក់ទៅលើក្រុមទាំងនេះ ហើយបំភ្លេចនូវអ្វីៗដែលកើតមានក្នុងគ្រាពេលយើងជួបឧបសគ្គ បំភ្លេចអស់នូវអ្វីៗដែលថ្នាក់ដឹកនាំធ្លាប់ជួយ ឧបត្ថម្ភ គ្រាដែលយើងមានទុក្ខស៊ីអត់ស៊ីឃ្លានជាមួយគ្នា រស់នៅរួមសុខរួមទុក្ខជាមួយគ្នា រលាយនិងបាត់បង់ ទៅវិញដោយសាពួកអគតិម្នាក់ឬ២នាក់ មកផ្តុំត្រចៀកខ្សឹបខ្សៀវស្រាប់តែបំភ្លេចអស់នូវអ្វីៗដែលធ្លាប់ផ្អែម ល្ហែមសើចដាក់គ្នានិយាយរកគ្នាព្រឹកល្ងាច គឺធ្វើឲ្យបាត់បង់នូវគុណសម្បត្តិរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមានចំពោះយើងជាយូយាមក ហើយត្រូវបាត់បងអស់តែ១ប៉ព្រិចភ្នែកទៅវិញនោះដែរ ។

វីដែអូ