នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចកម្ពុជា បានប្រគល់បញ្ជូនជនជាតិថៃចំនួន ៣៦នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយ ។ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។ការបញ្ជូនជនជាតិថៃទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានអនុវត្តទោសចប់សព្វគ្រប់តាមច្បាប់កម្ពុជា ។ ក្នុងអំឡុង ពេលនៃការប្រគល់ទទួល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានចែកទឹកសុទ្ធជូនដល់ជនជាតិ ថៃ ទាំងអស់ដើម្បីហូបផងដែរ ។គួរបញ្ជាក់ថា មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី សម្រាប់សមន្ត្រីសមត្ថកិច្ចកម្ពុជានៅតែមានគុណធម៌ និងសីលធម៌ចំពោះមនុស្សទូទៅ មិនថាជនជាតិទាំងឡាយនោះ មានកំហុសទោសពិរុទ្ធបែបណាក៏ដោយក្តី ក៏មន្ត្រី សមត្ថកិច្ចកម្ពុជា នៅតែអនុវត្តន៍តួនាទីប្រកបដោយគុណធម៌ និងសីលធម៌ គួរជាទីកោតសសើរ ៕
វីដែអូ