ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ដីព្រៃឈើ ឃុំស្រែជិៈជាច្រើនហិកតាកំពុងរងការកាប់បំភ្លេចបំផ្លាញលក់ចែកចាយបន្តគ្នាពីសំណាក់ក្រុមឈ្មួញ យ៉ាងអនាធិបតេយ្យ
Mon,20 July 2026 (Time 03:58 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 12នាក់)

ពលរដ្ឋក្នុងតំបន់បានរាយការណ៍មកថា ព្រៃឈើក្នុងតំបន់ដែលខ្លួន រស់នៅកំពុងក្លាយជាសាច់ជ្រូចចិញ្ច្រាំ សំរាប់ក្រុមអ្នកមានលុយ មកពីបណ្តាខេត្តនានា កាប់រុករានលក់ចែកចាយបន្តយ៉ាងអនាធិបតេយ្យ ដោយមិន មានអាជ្ញាធរពាក់ព័ន្ធណាជួយយកអាសារការពារនោះទេ ។ ជាក់ស្តែងកាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ 2026 ភ្នាក់ ងារអង្គភាពទូរទស្សន៍កែវភ្នែក រួមជាមួយអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចចុង(អូរ សាប) ភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឃើញដីព្រៃជាច្រើនកន្លែងត្រង់ចំណុច លេខយាមការ-48.P66 736 -14 2 4178-48P.668587-1421736. រហូតទៅដល់យាមការ. 48P669292-1423328 កំពុង រងការកាត់ទន្ទ្រានផ្ដួលរំលំបាញ់ថ្នាំគីមីសម្លាប់កូនឈើបោះបង្គោលហ៊ុំព័ទ្ធលក់យ៉ាងអនាធិបតេយ្យ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រ ដដែលនោះ បន្ថែមថាដីព្រៃរាប់រយហិកតារងការបំផ្លាញ បាញ់ថ្នាំ គីមីបោះបង្គោលឃុំព័ទ្ធលក់ចែកចាយបន្តកន្ទុយគ្នានោះ គឺពលរដ្ឋមកពីស្រុកឆ្ងាយទាំងអស់ដូចជាមកពី ខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ធំ. ខេត្តសៀមរាប. ខេត្តឧត្តរមានជ័យជា ដើមអ្នកដែលមានឥទ្ធិពលឈរកាងទិញលក់ បន្ត មានឈ្មោះដូចរៀបរាប់ ១.លោក ភាព ជ្រាប. ២.លោក គ្រូ វ័ន លោក យ៉ែ ស្រៀន និងម្នាក់ទៀតឈ្មោះ លោក ម៉េង ទើបតែធ្វើមរណះភាពកាលពីពេលថ្មីៗនេះ ។

ទាក់ទិនទៅនិងការកាប់ទន្ទ្រានកាន់កាប់បំផ្លញព្រៃយកដីធ្វើកម្មសិទ្ធនោះ លោក ពេជ្រ តូច មេឃុំស្រែជិះ បាន ប្រាប់តាមប្រព័ន្ធទូរស័ព្ទ សូមស្តាប់សំលេង..............................
............................................................

ដោយឡែកលោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើ រលួសសែនជ័យ ឆ្លើយតបមកកាន់ក្រុមការងារយើង បន្ទាប់ពីយើងបានទំលាក់លេខយាមការទីតាំងដីទាំងនោះរាយការណ៍ជូនលោកពិនិត្យលោកតបតាមប្រព័ន្ធ
ទំនាក់ទំនងសូមស្តាប់សំលេង ...................................................
.................................................................

ទោះជាយ៉ាងណាយើងទាំងអស់គ្នា និងរង់ចាំមើលនៅចំណាត់ការរបស់មន្ត្រីចំរុះ ដែលលោកនាយសង្កាត់ រុន តួនី ថានិងស្នើរកំលាំងសហការចូលរួមវាយតម្លៃ រឿងរ៉ាវខាងលើនេះវិវត្តន៍បែបណាយ៉ាងណានោះ អង្គភាព យើង និងផ្សាយចែករំលែកបន្តរនៅលេខក្រោយទៀត ។

វីដែអូ