តំបន់ព្រៃឡង់មួយផ្នែកធំក្រោមការគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តក្រចេះ នៅតែបន្តរមានបទល្មើស ព្រៃ ឈើដដែល ទោះបីបើរមានការដោះដូរក្បាលម៉ាសុីថ្នាក់ដឹក អតីតះប្រធានមន្ទី លោក ដួង ឆាយសាវុធ ប្តូរមក លោក គា ប៊ូ ក្តីក៍ស្ថានភាពទប់ស្កាត់បង្ការរាល់ចរាចរណ៍បទល្មើសក្នុងដែនព្រៃឡង់ មិនបានថយចុះឬ មិនមានបទល្មើសព្រៃឈើនោះដែរ វប្បធម៌ជិះសេះលេងដៃ របស់មន្ត្រីទាំងនោះនៅតែមាន ភាពទទួលខុស ត្រូវ ការធ្វេសប្រហែសក្នុងការបំពេញភារកិច្ចក្នុងនាមស្ថាប័នជំនាញនៅតែបន្តដោះសារយករួចខ្លួន មន្ត្រី ធ្វេសប្រហែសក្នុងការបំពេញភារៈកិច្ចអត់ដែលមានទោសនោះទេ គ្រាន់តែប្ដូរភារកិច្ចទៅបំពេញការងារ នៅកន្លែងផ្សេងគឺចប់ អ្នកទាំងនោះនៅជាមន្ត្រីបរិស្ថានដដែល គ្រាន់ផ្លាល់ទីកន្លែង ។យោងតាមផេក ឈ្មោះ ព្រៃឡង់បានបង្ហោះសំណេរថា អស់រយះពេល៣យប់បួនថ្ងៃ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែឆ្នាំដែល បណ្តាញសហគមន៍ព្រៃឡង់បានចុះល្បាតព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះ ជួបគោយយន្តចំនួន៥គ្រឿង និងគោយន្ត៣គ្រឿងត្រៀមចុះ (មានន័យថាគោយយន្ត៣គ្រឿងបំរុងចុះនោះ គឺ ត្រៀមដឹកឈើចេញពីព្រៃ) ដោយឡែកគល់កាត់រួចថ្មីៗ ១១គល់ ជាមួយនិងឈើប្រភេទគ្រឿងផ្ទះ ចំនួន៩៦ សន្លឹក ។បណ្តាញសហគមន៍ព្រៃឡង់ដដែលបានបង្ហាញអំពីទីតាំងចំណុចមហន្តរាយ នៃព្រៃឈើទាងនោះ ផងដែរ ទីតាំងខាងលើនោះនៅចំណុចជិតវាលត្រពាំងតូច និងត្រពាំងធំ សកម្មភាពនេះបានបង្ហាញអំពីការព្រួយបារម្ភ អំពីវិនាសកម្មព្រៃឈើ ព្រៃឈើនៅតែមានសញ្ញានៃការបំផ្លាញដដែល ឥរិយាបថនៃការការពារគ្រប់គ្រងតំ បន់ព្រៃឡងក៍មិនមានសញ្ញាណាមួយបង្ហាញថា ការគ្រប់គ្រងតំបន់ព្រៃឡង់ដែលនៅសល់បន្តិចបន្តួចពីសំ ណាក់មន្ត្រីបរិស្ថានខេត្តក្រចេះបានទាំងស្រុងនោះដែរ ។(មានន័យថាបទល្មើសក្នុងដែនព្រៃឡង់នៅតែបន្តរមានដដែល) ដូចពាក្យចាស់លោកពោលថា ក្រូច ដូចពោន ជូដូចគ្នា ទីបីបង្វិលតួនាទី ថ្នាក់ដឹកនាំប្រធានមន្ទីរបរិស្ថានខេត្តប៉ុន្មានអ្នកទៀត បើអ្នកទាំងនោះ អត់មានការតាំងចិត្តពិតប្រាកដថាការពារព្រៃឡង់ដោយស្មឡត្រង់ដោយយកច្បាប់ជាគោលនោះកុំសង្ឃឹមថា មានព្រៃឡង់គង់វង្សដល់កូនចៅជំនាន់គ្រោយស្គាល់ទៀត ៕
វីដែអូ