ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកងរាអាវុធហត្ថចូលនិវត្តន៍
Wed,15 July 2026 (Time 08:31 AM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 21នាក់)

នៅរសៀលទី១៤ ខែកក្តដា ឆ្នាំ២០២៦ នៅឯសាលប្រជុំកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ យោធិនសោធននិវត្តន៍ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦ )

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះយោធិននៃកងរាជអាវុធហត្ថ រួមទាំងយោធិនចូលសោធននិវត្តន៍ ដែលជួបការលំបាក ដោយបានណែនាំ ដល់គ្រប់មេបញ្ជាការអង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យរៀបចំពិធីជួប សំណេះសំណាលជាមួយយោធិនដែលជួបការលំបាកជារៀងរាល់ឆ្នាំដោយមិនបោះបង់បងប្អូនចោលឡើយ ទោះ ក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងនាមមេបញ្ជាការសូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកតាមរយៈការអនុវត្តតួនាទី ភារកិច្ច ជូនអង្គ ភាពដើម្បី ក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលទទួលបាននូវការជឿទុកចិត្ត ការស្រឡាញ់រាប់អានពីប្រជាជន ហើយក៏បានក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកការពារសន្តិភាព រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមផងដែរ។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាន ឧបត្ថម្ភ ដល់អតីតយោធិនសោធនិវត្តន៍ចំនួន១០ នាក់ ក្នុងម្នាក់ទទួលបាន៖ -ថវិកាចំនួន ១០មុឺនរៀល
- អង្ករចំនួន ០២ ការ៉ុង - មីចំនួន ០១ កេស - ទឹកសុទ្ធចំនួន ០២ កេស - ទឹកសណ្តែកចំនួន ០២ កេស
- កាហ្វេ ០១កញ្ចប់ផងដែរ ៕

វីដែអូ