តែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះធ្វើឲ្យបុរស់វ័យជាង៣០ឆ្នាំម្នាក់ ធ្លាក់ខ្លួនពិការភាពអស់មួយជីវិត ដែលកត្តានេះគឺ ផ្តើមឡើងដោយប្រជាពលរដ្ឋ១ចំនួន តូចដោយពួកគាត់ប្រើប្រាស់ផ្លូវសាធារណ:មិនគោរព និងអនុវត្តទៅតាម ច្បាប់ចរាចរណ៍ផ្លូវគោក ។ការដែលធ្វេសប្រហែសនេះហើយគឺជាក់ស្តែងកាលពីវេលាម៉ោងប្រមាណជា៨ និង១៥នាទីយប់នាថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៦ កន្លងទៅនេះគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង រវាងគោយន្តកន្ត្រៃ និងអ្នកបើកម៉ូតូ ។បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញគោយន្តកន្ត្រៃ១គ្រឿង ម៉ាក RT. 165 ពណ៏ក្រហម រ៉ូម៉កឈើដែលគ្មានចំណាំងផ្លាតជាស្លាកសញ្ញាសម្គាល់ និងគ្មានភ្លើងបំភ្លឺមុខផងនោះ ដែល បើកបរដោយបុរសម្នាក់ដែលមានឈ្មោះ វែង សារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកសិករបច្ចុប្បន្ន រស់ នៅភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ពីទិសកើតទៅទិសលិច លើកំណាត់ផ្លូវជាតិលេខ៦៤ លុះមក ដល់ចន្លោះបង្គោលគឺឡូម៉ែតលេខ១០៩ និង១១០ ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះ វិហារ ក៍បានឈប់ចតនៅលើដងផ្លូវនៅចំនុចខាងលើ តែក្រោយមកគេបានឃើញបុរសដែលជាជនរងគ្រោះ ឈ្មោះ ស៊ុន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកសិករ បច្ចុប្បន្នស្នាក់នៅភូមិពង្រ ឃុំស្រុកខេត្ត ជាមួយ ម្ចាស់គោយន្ត បង្កជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៏ខ្មៅពាក់ស្លាក់លេខព្រះវិហារ 1F.4383 រួមដំណើរជាមួយនឹងកូនស្រីម្នាក់ផង បើកស្របទិសគ្នាពីទិសកើតទៅទិសលិច លុះមកដល់ចំនុចកើតហេតុ ខាងលើ ក៏បានបុករីម៉កគោយន្តកន្ត្រៃឈប់ចត ដែលគ្មានស្លាកសញ្ញាសំគាល់ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ គឺបាក់ជើងខាងស្តាំ២កំណាត់ ក្រោយកើតហេតុគេបានឃើញមន្ត្រីនគរប៉ុស្ដិ៍រដ្ឋបាល ឃុំថ្មី រួមនិងមន្ត្រីនគរបាលជំនាញ របស់អធិការដ្ឋាននគរបាលស្រុកគូលេន ក៏បានចុះដល់ទីតាំងកន្លែងកើត ហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែងតាមបច្ចេកទេស និងជំនាញ របស់ខ្លួនក៏ដួចសម្របសម្រួលចរចរណ៍ផងដែរ។ដោយឡែកជនរងគ្រោះត្រូវបានសាច់ញាតិ នឹងក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។ ចំពោះវត្ថុតាំងទាំង២ ត្រូវបានកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី យកទៅរក្សាទុក្ខជា បណ្តោះអាសន្នរង់ចាំនិតិវិធីបន្ត ។ជាមួយគ្នានេះដែរបើតាមការបញ្ជាក់ពីលោក ឈឿន សំណាំ អធិការនគរបាលស្រុកគូលេន បានបញ្ជាក់ មកកាន់អង្គភាពយើងនៅមុនម៉ោងផ្សាយនេះថា សម្រាប់អង្គភាព និងមន្ត្រីជំនាញ របស់លោកប្រសិនភាគី ទាំង២ មានការសម្របសម្រួលត្រូវរូវគ្នា គឺលោកព្រមសម្របសម្រួល និងបញ្ចប់រឿងឲ្យពួកគាត់ក្រៅប្រពន្ធ័ តុលាការ តែបើពួកគាត់មិនត្រូវរូវគ្នាទេ លោកក៏មិនទុក្ខយូរដែរគឺលោកនិងចាត់ឲ្យមន្ត្រីជំនាញរបស់លោក ចាត់ការតាមនិតិវិធីឡើងទៅលើ ។លោកអធិការថា មកដល់និងម៉ោងនេះកម្លាំងសមត្ថកិច្ចរបស់លោកបាននាំជនសង្ស័យនិងរៀបចំនិតិវិធីខាង លើហ្នឹងបញ្ជូនការិយាល័យចរចរផ្លូវគោកខេត្តព្រះវិហាររួចរាល់ហើយដែរ បន្ថែមលើនោះ លោកអធិការថា ការិយាល័យចរចរក៏បានបញ្ជូនទៅអយ្យការរួចរាល់ហើយដែរ ៕
វីដែអូ