ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
តើជំទាវណែតជាអ្នកណាបានជាមន្ត្រីបរិស្ថានពីខេត្តខ្លាចរ.អា មិនហ៊ានប្រើកណ្តាប់ដៃបង្ក្រាបសកម្មភាពកាប់ ទន្ទ្រានដីព្រៃឡង់រាប់ពាន់ហិកតាដាំដុះយកធ្វើកម្មសិទ្ធិចឹង
Wed,15 July 2026 (Time 10:03 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 24នាក់)

មួយរយះចុងក្រោយប៉ុន្មានថ្ងៃនេះបណ្តាញព័ត៍មានក្នុងស្រុកជាច្រើនបានលើកជាប្រធានបទមកនិយាយផ្សព្វផ្សាយអំពីសលម្មភាព និងបង្ហាញមុខអ្នក មានងារជាជំទាវម្នាក់ជាប់ពាក់ព័ន្ធនិងការចំណាយលុយឲ្យមេខ្យល់ រុករានទន្ទ្រានព្រៃឈើកាន់កាប់អាស្រ័យផលដីក្នុងដែនជម្រកព្រៃឡង់ក្នុងតំបន់ស្នូលព្រៃឡង់រាប់ពាន់ហិកតាក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានរហូតដល់ទៅពីខេត្ត គឺខេត្តក្រចេះនិងខេត្តកំពង់ធំ វិនាសសកម្មព្រៃឈើ យ៉ាងរង្គាលចំហរពេញមុខនេះ មន្ត្រីបរិស្ថានទាំងអស់នោះបានត្រឹមបើកភ្នែកមើលហើយក៍មិនធ្លាប់មានចំ ណាត់ការណ៍ចំពោះក្រុមជំទាវម្នាក់ខាងលើនោះទេ ។ ក្រុមបរិស្ថានទាំងនោះបានត្រឹមក្លែងរធ្វើបាយការណ៍ បោកប្រាស់ភូតកុហាក់ថ្នាក់ដឺកនាំ ក៍ដូចជាធ្វើសេចក្តីប្រកាសស្រាយបំភ្លឺបោកប្រាស់ថ្នាក់ដឹកនាំក៍ដូចជា មហាជនទាំងងងើល ។

យោងប្រភពព័ត៍មានដែលអង្គភាពទូរទស្សកែវភ្នែកយើងទទួលបានថ្មីៗនេះ បានបង្ហាញមុខមាត់ពិតថា ជំទាវ ម្នាក់ ឈ្មោះ ជំទាវណែតៗ ឯអត្តសញ្ញាណពិតជំទាវមានក្រិត ឬមិនមានក្រិត ត្រឹមត្រូវឬយ៉ាងណាអង្គភាព យើងមិនហ៊ានធានា ថាច្បស់ការនោះទេព្រោះយើងមិនទាន់ទទួលបានព័ត៍មានជាក់លាក់អំពីការតែតាំងដោយ ព្រះរាជក្រឹត្យ ឬអនុក្រឹត្យនៅឡើយទេ ។ ងារជំទាវណែតៗនេះគឺហៅតាមគ្នាដែលប្រភពក្នុងតំបន់ និងកម្មករ បម្រើការអោយសកម្នភាពទន្ត្រានដីព្រៃឡង់នោះបានផ្តល់អោយ ។

បើក្រលេកទៅមើលទំហ៊ុំព្រៃឈើដែលរងការបំផ្លាញក្រោមស្នាដៃជំទាវម្មាក់នោះរាប់ពាន់ហិកតាទៅហើយសកម្មភាពនេះកើតឡើងច្រើនឆ្នាំមកហើយ ក្នុងភូមិសាស្ត្រទឹកដីឃុំ វឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ចំណុចសសរ ប្រាំបីជ្រុង ពន្លឺពេជ្យ មានដាំកៅស៊ូប្រហែលពីឆ្នាំដូចជានៅតំបន់ដំរីផុង អូរដូងជាដើម សកម្មភាពកំពុងដាំកៅ ស៊ូអំឡុងពេលថ្មីនេះ ចាប់ពីពន្លឺពេជ្រទៅស្រែប្រាំង ទឹកដីឃុំបឹងល្វា ខេត្តកំពង់ធំ ។ សរុបមក ដីដែលក្រុមជំទាវ ខាងលើនោះកំពុងទន្ទ្រានកាន់កាប់ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះចំណុះអោយពីឃុំ ឃុំវឌ្ឍនៈ និងឃុំកំពង់ចាម ធ្លាយ រហូតដល់ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មួយភាគធំទៀត ។

ដីទាំងនោះស្ថិតក្នុងតំបន់ស្នូលព្រៃឡង់តែម្តង ហើយក៍ជាចំណែកទទួលខុសត្រូវរបស់មន្ត្រីបរិស្ថាន រហូតដល់ទៅ ពីខេត្តឯណោះ អង្គភាពយើងរង់ចាំមើលថាភស្តុតាងទំហ៊ុំដីកំពុងពង្រីកដាំដុះនៅនិងកន្លងស្រាប់ ព័ត៍មានបាន បង្ហាញអត្តសញ្ញាណឈ្មោះបុគ្គលដែលជាមេក្លោងប្រព្រឹត្តមានរួចស្រេច ហាក់មិនមានភាពស្រពិចស្រពិល នោះទេ ។ នៅឡើយតែការសម្រេចចិត្តរបស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់លោកយកច្បាប់មក អនុវត្តចំពោះបុគ្គលអ្នកពាន់ការបំផ្លាញព្រៃកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួននោះទេ ។

អ្នកតាមដានបណ្តាញសង្គម អ្នកសារព័ត៍មាន អង្កការសង្គមស៊ីវិលក្នុងស្រុក កំពុងរង់ចាំមើលថា តើបណ្តាញ ផ្ញើរសារតាមបណ្តាញសង្គមដ៍ផុសផុលនិងទូលំទូលាយនេះ អាចផ្តល់តំណឹងនេះដល់ជំនាញបរិស្ថានជ្រួតជ្រាប ដែរឬយ៉ាងណា? យើងទាំងអស់គ្នារង់ចាំមើលនៅចំណាត់ការរបស់ជំនាញបរិស្ថានក្នុងនាមលោកជាមន្ត្រី អនុវត្តច្បាប់និងជាសាម៉ីអង្គភាពទទួលបានសិទ្ធិការពារឧទ្យានជាតិព្រៃឡង់ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រខ្មែរ ក្នុងការការពារគ្រប់គ្រងអោយគង់វង្សជានិរន្ត ។

អង្គភាពយើងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ពុំមានគំនិតឲ្យផ្ចាញ់ផ្ចាលបង្ខូចកេរ្តិ៍ស្ថាប័នរដ្ឋ ឬបុគ្គលសា ធារណៈនោះទេ យើងក៍សង្ឃឹមថាមានការឆ្លើយតបណាមួយអោយទាន់ពេលវេលា អំពីការចុះអនុវត្តដោយ តឹងរឹងនិងអោយបានទាន់ពេលវេលា ក្នុងការទប់ស្កាត់បង្ក្រាបវ៉ែកមុខជនបំផ្លាញទ្រព្យសម្បត្តិរដ្ឋយកមកទទួល ទោសអោយបាន ប្រមូលដកហូតដីមកវិញទុកជាទ្រព្យសម្បត្តិរដ្ឋ ៕

វីដែអូ