ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
តើពាក្យថាតម្លាភាពដែលកំពុងយកមកប្រើក្នុងដំណើរការដេញថ្លៃសាងសង់ផ្លូវថ្នល់ឃុំ-សង្កាត់បែបប្រជាធិប តេយ្យ អនុវត្តន៍បានពេញលេញទេ
Wed,15 July 2026 (Time 10:00 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 21នាក់)

មតិជាច្រើនបានលើកយកមកនិយាយអំពីនិយមន័យ ពាក្យថាតម្លាភាព ឬពាក្យថាប្រជាធិប្បតេយ្យ ក្នុងការដេញ ថ្លៃគំរោងសាងសង់ផ្លូវថ្នល់ឃុំ-សង្កាត់ទូទាំងប្រទេស មហាជនក៍ដូចជាអ្នកសារព័ត៌មាន រិះគន់ចំៗថាពាក្យថា តម្លា ភាពនេះគ្រាន់តែជាការតុបតែងលម្អរបិតបាំង រាល់សកម្មភាពមិនប្រក្រដីមួយចំនួនក្នុងការបើកសំណើរដេញថ្លៃ ឃុំ-សង្កាត់នានា នោះទេ ។ តម្លាភាព ប្រជាធិបតេយ្យកំពុងប្រើជាខែលបាំងម្ចាស់គំរោងក្នុងហ៊ុន ដែលប្រជែង ដោយមានអង្គការចាត់តាំងចែកទឹកតែ បង្វែរសាច់ប្រាក់រដ្ឋមកដាក់ក្នុងហោប៉ៅបុគ្គលឯកជនតែណ្ណោះ ។ ការ ប្រកាសថា អនុវត្តដោយតម្លាភាព ស្មើរភាពនិងប្រជែងដោយសេរី កំពុងក្លាយជាវេទិការលើកឡើង និងមានការ អះអាងថា ការអនុវត្តជាក់ស្តែងផ្ទុយពីគោលការណ៍ទាំងស្រុងទៅហើយ ។

ជាក់ស្តែង មួយរយះថ្មីៗនេះ អង្គភាពយើងបានចុះទៅដោយផ្ទាល់នៅរាល់ពេលកំណត់ដេញថ្លៃ គម្រោងផ្លូវមួយ ចំនួនតាមបណ្តារ ឃុំសង្កាត់ នៃខេត្តស្ទឹងត្រែង មុនពេលការដេញថ្លៃចាប់ផ្តើម តែងតែ ឬពាក្យបែក ឬបិត មានអ្នក ដើរតួរជាអ្នកសម្របសម្រួលចេញមុខចរចារជាមួយដំណាងក្រុមហ៊ុនដោយផ្តល់ប្រាក់ដើម្បីដកខ្លួនចេញមិនឲ្យ ដាក់ដំណើរដែលថ្លៃជាដើម ។

ក្រុមហ៊ុនដែល ដែលដាក់សំណើរក៍ត្រូវបានរៀបចំបង្គ្រប់កិច្ច បីឬបួនក្រុមហ៊ុនប៉ុណ្ណោះជាទូទៅ រាល់ពិធីបើក ដំណើរឃុំនីមួយៗ វត្តមានក្រុមហ៊ុនទាបបំផុតមិនក្រោម២០ទេ ដែលកាន់ស្រោមសំបុត្រត្រៀមប្រជែងដេញយក គំរោង ប៉ុន្តែរក្រុមហ៊ុនដែលដាក់សំណើរក្នុងប្រអប់សម្ងាត់ពិតប្រាកដអត់ដែលឃើញលើសពីប្រាំក្រុមហ៊ុននោះ ទេ ។

ករណីជាក់ស្តែងមួយនៅឃុំអូរម្រេះ កាលពីថ្រៃទី៧ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ អត់មានក្រុមហ៊ុនណាមួយ ដាក់សំណើរចូលប្រអប់សោះតែម្តង ក្នុងចំណោមក្រុមហ៊ុនមិនក្រោមពី២០ក្រុមហ៊ុនដែលត្រូវប្រជែងនោះទេ ក្នុង បរិវេណ ឮតែសម្លេងដឺដងគ្នាថា អំបិលអំបិល (ពាក្យអំបិលមានន័យថាយ៉ាងមេច) សូមជួយពិចារណារទាំងអស់ គ្នា ។

ជារឿយៗ អ្វីដែលអង្គភាពយើងបានស្តាប់ពាក្យគេប្រើក្នុងសកម្មភាពដេញថ្លៃ ម្តងគឺ១ បំបែកចោល ២ ប្លន់គំរោង
៣ បែក ៤ បិត ពាក្យទាំងអស់នោះហើយដែលគេប្រើក្នុងសកម្មភាពតាមឃុំនីមួយៗ នៅពេលដេញថ្លៃម្តង ពាក្យ ថាប្លន់គំរោងគេប្រើក្នុងការដេញថ្លៃឃុំ ត្រូវបានប្រដូចទៅនិងការបើកសំណើរនៅឃុំអូឬស្សីកណ្ដាល កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៦ក្នុងគម្រោងជួសជុលផ្លូវគ្រួសក្រហម តម្លប៉ាន់ស្មាន៣១០. ០០០០. ០០០០គត់ ( បីរយដប់លានរៀល ) ខណះក្រុមហ៊ុនប្រជែងបួនក្រុមហ៊ុន បានសិទ្ធិទៅលើក្រុមហ៊ុន កុប សុភួង ក្នុងតម្លៃ ២០៩.២៥០០០០រ (ពីររយប្រាំបួនលានម្ភៃប្រាំម៉ឺនរៀល) ក្រោយបញ្ចប់ នៃការដេញថ្លៃ ឮតែពាក្យថា ប្លន់គំរោង ។

ទោះជាយ៉ាងណាអង្គភាពយើងលើកឡើង ទៅតាមការមើលឃើញ សកម្មភាពឈូ.ឆរខ្សឹបខ្សៀវនោះទេ បើដូច អ្វីដែលបានឃើញក្លាយជាការពិត ថវិការដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ បើអ្វីៗសុទ្ធតែរៀបចំត្រូវរ៉ូវគ្នាមុនរួចទៅ ហើយ តើការដេញថ្លៃធ្វើឡើងដើម្បីអ្វី ឬគ្រាន់តែបំពេញនិតិវិធីឲ្យគ្រប់លក្ខខណ្ឌឬយ៉ាងណា? ក្នុងករណីសង្ស័យស្រពិច ស្រពិលបែបនេះ កើតឡើងជាបន្តបន្ទាប់ ស្ថាប័នពាក់ព័ន្ធគួរតែស៊ើបអង្កេត និងបង្ហាញការពិតដល់សាធារណៈ
ដើម្បីឱ្យពាក្យ (តម្លាភាព)មានតម្លៃពិតផងមិនមែនមានតែក្នុងក្រដាសទេ រិះគន់ក្នុងន័យស្ថាបនា គោលបំណង ជម្រុញអោយស្ថាប័នថ្នាក់ក្រោមជាតិប្រើប្រាស់ថវិការរដ្ឋចំគោលដៅ ធានាបាននៅសមិទ្ធផលប្រសូត្រចេញមក មានស្តង់ដារគុណភាព.. អរគុណ..

វីដែអូ