ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ក្រុមឈ្មួញជួញដូរសត្វព្រៃចាស់វស្សាប្រចាំផ្សារបានលុងខេត្តរតនគីរី មានបារមីអ្វីនៅពីក្រោយបានជារំដោះខ្លួន បានយ៉ាងរំភើយ មុនសមត្ថកិច្ចចុះទៅដល់ទីតាំង
Sun,12 July 2026 (Time 10:01 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 24នាក់)

ជារឿងដដែលៗបណ្តាញសង្គមក៏ដូចជាអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សព្វផ្សាយយ៉ាងផុសផុលទីតាំងតូបជួញដូរសត្វព្រៃចាស់វស្សា ប្រចាំផ្សារបានលុងខេត្តរតនគីរី ។ ប្រភពក្នុងផ្សារបានលុងបានបង្ហើបអោយ ដឹងថា ឈ្មួញលក់សាច់សត្វព្រៃដ៏មានឥទ្ធិពលមិនកោតក្រែងអំណាចច្បាប់នោះ ឈ្មោះ (ចែក្រឹត) និង (ចែទូច) កន្លងមកអ្នកសារព័ត៌មានធ្លាប់បានរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញ ដើម្បីទប់ស្កាត់បង្ក្រាប នឹង ធ្លាប់ធ្វើកិច្ចសន្យាជាច្រើនដងក្ដី មេឈ្មួញដ៏មានឥទ្ធិពលពីនាក់ខាងលើនោះនៅតែបន្ត លក់ចែកចាយយ៉ាងអនា ធិបតេយ្យ គ្មានញញើតច្បាប់ទាល់តែសោះ ។

ជាក់ស្ដែងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ ទីតាំងតូបលក់ចែកចាយសត្វព្រៃជាច្រើនប្រភេទ ស្ថិតនៅផ្សារបានលុង ខេត្តរតនគីរី ចំណុចលេខយាមការ = 48 P-714989 –1519388 ចំនួន2 ដែលជាថៅកែឈ្មោះ(ចែក្រិត នឹងឈ្មោះចែ ទូច) កំពុងសប្បាយដៃលក់ចែកចាយសាច់សត្វព្រៃជាច្រើនប្រភេទយ៉ាងរំភើយ ហាក់មិនទុកសមត្ថកិច្ចមន្ត្រីជំនាញ ក្នុងកែវភ្នែកសោះ ។ គ្រានោះផងដែរភ្នាក់ងារអង្គភាពទូរទស្សន៍កែវភ្នែកយើង ខលតាមរយៈទូរសព្ទដៃទៅ(លោក ហួរ)ប៉ូលីសសេដ្ឋកិច្ចខេត្តរតនគីរី.រាយការណ៍អំពីសកម្មភាពនោះ លោកតបមកអង្គភាពយើងវិញថា ជាប់រវល់ មកព្រំដែននឹងឲ្យទំនាក់ទំនងទៅលោក(លី សុផាន) ផ្នែករដ្ឋបាលព្រៃឈើខេត្តរតនគីរីទៅអង្គភាពយើង បានខល ទូរសព្ទទៅលោក (លី សុផាន) ផ្នែករដ្ឋបាលព្រៃឈើរតនគីរី ដើម្បីរាយការណ៍ លោកតបមកថាឱ្យរង់ចាំបន្តិច លោកនិងរៀបចំស្នើរសុំកំលាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថសហការចុះបង្ក្រាបតែម្តង ។ ដោយក្រុម ការងារព័ត៌មានយើងទន្ទឹងរង់ចាំយូពេកខ្លាចបែកធ្លាយផងព័ត៍មានអ្នកលក់សាច់សត្វដឹងខ្លួនផងនោះ ក៍សម្រេចចិត្ត ខលទៅលោក (សោ សាវឿន) មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីរាយការណ៍និងសុំកិច្ចសហការ លោក តបមកអង្គភាពយើងវិញថា លោកនឹងចាត់កម្លាំងចុះសហការជាមួយមន្ត្រីជំនាញ ។

ការអូសបន្លាយរាប់ម៉ោងរង់ចាំសមត្ថកិច្ចតាំងពីម៉ោង ៨និង១០នាទី រហូតដល់ម៉ោង ៩ និង៤២នាទី ទើបអស់ លោកសមត្ថកិច្ចមកដល់ គួអោយសោកស្តាយជាលទ្ធផលសល់តែក្លិន ឈាមសាច់ការរំពឹងរលាយខ្សុល អ្នកលក់ ទាំងនោះជំលៀសសាច់សត្វព្រៃទាំងនោះចេញពីទីតាំងខាងលើអស់ទាំងស្រុង មុនសមត្ថកិច្ចមកដល់ ។

អង្គភាពយើងពិតជាហួសចិត្ត អ្វីដែលយើងគិត គឺនៅត្រង់ចំណុចនេះតែម្តងការមន្ទិលសង្ស័យកើតមាន ការដែល សមត្ថកិច្ចមកយឺតយ៉ាវក្នុងការបំពេញភារកិច្ចនេះ អាចជាការ សហការបូញមាត់បត់ដៃ ទុកឱកាសអោយឈ្មួញ លក់សាច់ព្រៃទាំងនោះមានពេលវេលាគ្រប់គ្រាន់ក្នុងការបំលាស់ទី ឬយ៉ាងណា តើវាសនាបារមី ខ្សែកថា ក្រុម អ្នកលក់សាច់សត្វទាំងនោះខ្លាំង ទើបអំណាចនៃច្បាប់ដាក់ទោសទណ្ឌមិនបាន ។

យើងក៍សូមសំណូមពរផងដែរដល់ជំនាញពាក់ព័ន្ធ មេត្តាមានស្មារតីខ្ពស់ក្នុងការបំពេញភារកិច្ចផង ពាក្យដោះសារ ថា នៅឆ្ងាយជាប់រវល់ ល្មមឈប់ប្រើទៅ ។ អង្គភាពយើងសូមសំណួរពរផងដែរ ដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណះអភិបាលខេត្តរតនះគីរី សូមពិនិត្យមើលភាពស្ពឹកស្រពន់របស់មន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្ត រតនៈគីរីផងទាន តើភាពយឺតយ៉ាវអូសបន្លាយពេលរាប់ម៉ោងនេះ ជាសញ្ញានៃការលូកដៃជាថ្នូរមិនបង្ក្រាប ឬ យ៉ាងណា ។ រិៈគន់ក្នុងន័យស្ថាបនា រិតតែមិនមានចេតនាញុះញង់ បង្ខូចកេរ្តិ៍ ស្ថាប័នបុគ្គលណាទេ... អរគុណ...

វីដែអូ