ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ពលរដ្ឋខ្មែរនិងពលរដ្ឋជនជាតិដើមភាគតិច ៥៩នាក់ តំណាងអោយពលរដ្ឌ៥៩គ្រួសារ រស់នៅក្នុងភូមិឧបសម្ព័ន្ធ អូរអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ផ្តិតមេដៃស្នើសុំដកអនុភូមិចេញពីតំណែងអនុភូមិ
Sat,11 July 2026 (Time 09:10 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 25នាក់)

ពលរដ្ឋប្រម៉ាណ៥៩នាក់ តំណាងអោយ៥៩គ្រួសារ រស់នៅភូមិឧបសម្ព័ន្ធភូមិអន្ទ្រងសែនជ័យ ត្រង់ចំណុចអូរ អន្ត្រែង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កើតទុក្ខមិនសុខចិត្តស្អិតទ្រូង នៅរាល់ទង្វើរការវិការ និងពាក្យ សំដីអត់សីលធម៌របស់អនុភូមិអន្ទ្រងម្នាក់ ឈ្មោះ ចាន់ ធឿន អនុភូមិម្នាក់នេះ មិនមានសីលធម៌ចំណេះ ជំនាញគ្រប់គ្រាន់ក្នុងការដឹកនាំពលរដ្ឋក្នុងតំបន់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននោះទេ មិនតែប៉ុណ្ណោះ អនុភូមិរូប នោះតែងតែរារាំងគំរាមកំហែង នៅរាល់សកម្មភាពដែលពលរដ្ឋ ស្រុះស្រួលគ្នាកសាង ស្ពានឆ្លងអូរ ធ្វើសាលា ឆទាន សូម្បីតែធ្វើសាលាមតេយ្យសហគមន៍ ក៏មិនបានដែរ ។

យោងតាមសម្តីពលរដ្ឋ ហើយក៏ជាប្រភពស្នើរសុំមកកាន់អង្គភាពយើងអោយជួយផ្សព្វផ្សាយចែករំលែកនៅរាល់ ឧបសគ្គរាំងស្ទះនិងកង្វល់មួយនេះ ដើម្បីដង្ហោយរកដំណោះស្រាយ ថ្នាក់ដឹកនាំជួយយកអាសារដោះស្រាយសម ស្របណាមួយជូនពួកគាត់ ។ កន្លងមកពួកគាត់ (ពលរដ្ឋ)ធ្លាប់សុំបទអន្តរាគមន៍ពីលោក (អុីត កៃ) មេឃុំ ពូជ្រៃចំនួនពីរលើករួចមកហើយ តែនៅមិនទាន់បានផលជាផ្លែផ្កាបែបណានៅឡើយទេ ។

ឆ្លើយតមជាមួយភ្នាក់ងារអង្គភាពកែវភ្នែកយើង លោក អុីត កៃ មេឃុំពូជ្រៃ លោកថា លោកបានឆ្លងយោបល់ ទៅអភិបាលស្រុករួចហើយ ក្រុមការងាររកពេលណាមួយអាចទៅបានលោកនិងទៅ ។ ជាមួយនេះផងដែរ អង្គភាពយើង សូមពាំនាំនៅរាល់កង្វល់ និងសំណូមពររបស់ពលរដ្ឋទទូចស្នើសុំថ្នាក់ដឹកនាំខេត្តមណ្ឌលគីរី ក្រោមការដឹកឯកឧត្តម គង់ គឹមនី អភិបាលនៃគណអភិបាលខេត្ត លោក វណ្ណា ម៉ាប់ អភិបាល នៃគណៈ អភិបាលស្រុកពេជ្រាដា មេត្តាពិនិត្យមើលនិងជួយដោះស្រាយបញ្ហាជូនតាមសំណើរពលរដ្ឋផង ។

សូមស្តាប់សំដីដែលជាសំលេងដើមពលរដ្ឋទាំងស្រុង.....

វីដែអូ