ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រកំពុងហូរចូលលេងល្បែងបញ្ជាល់មាន់ដុះស្លែក្នុង កាស៊ីណូ៣៣ ដូចទឹកបាក់ទំនប់ ប្រជាពលរដ្ឋជាច្រើននិយាយថា លោក សួន ម៉ាលីន អភិបាលខេត្ត និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមើលរំលងនោះឡើយ
Mon,08 June 2026 (Time 03:23 PM)
ដោយ ៖ កើត សាវ៉េត (ចំនួនអ្នកអាន: 53នាក់)

ដូចពាក្យបូរាណខ្មែរតែងលើកឡើងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញសម្តីថ្នាក់ដឹកនាំដែល
ដាក់ទៅអោយមន្ត្រីក្រោមគោរពនិងអនុវត្តន៍ គឺមិនថាប្រើវិធីណានោះទេ មន្ត្រីជើងក្រោមចាំបាច់ណាស់ត្រូវតែ អនុវត្តន៍ឲ្យមានប្រសិទ្ធិភាពតាមអ្វីដែលជាបទបញ្ជា និងជាច្បាប់របស់ថ្នាក់លើ ដោយឡែកអីរឿងល្បែងស៊ីសង គេបានឃើញយ៉ាងច្បាស់ណាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបាន ប្រកាសឡើងម្តងហើយម្តងទៀត សុំឲ្យមន្ត្រីជើងក្រោមទាំងអស់អនុវត្តន៍បង្ក្រាបឲ្យខានតែបាន ក្នុងនោះនៅតាម បណ្តាខេត្តនានាផងនោះ សមត្ថកិច្ចអ្នកដែលអនុវត្តន៍បទបញ្ជា គឺបំពេញកាតព្វកិច្ចបង្ក្រាបបានយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាពបំផុត ផ្ទុយទៅវិញដោយឡែកអ្វីតែទឹកដីខេត្តព្រៃវែង គេនៅតែឃើញក្រុមមនុស្សញៀន ល្បែងធ្វើសកម្មភាពនាំគ្នាលេងភ្នាល់ជល់មាន់យ៉ាងភ្លូកទឹកភ្លូកដីដដែល ។

តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកឲ្យពលរដ្ឋខ្មែរមកពីគ្រប់ទិសទី និងជនជាតិវៀតណាមចូលលេងល្បែងយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់ ។

មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក កំពង់ត្របែក មិនហ៊ានទៅក្បែរកាស៊ីណូច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗតាមអំពើចិត្ត ។

ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ននិងលោក សួន ម៉ា លីន អភិបាលខេត្តព្រៃវែង ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជនជាតិវៀតណាម សម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុង ខេត្តព្រៃវែងឡើយ ។

មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរ និងវៀតណាម ចូលលេងល្បែងចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុក ។

ដូច្នេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំង លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង គួរចាត់មន្រ្តីជំនាញចុះពិនិត្យបង្ក្រាបទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នេះផង សូមកុំទុកឲ្យបុគ្គលនិងបក្សពួកធ្វើអំពីផ្ទុយពីបទបញ្ជាថ្នាក់ ដឹកនាំ យ៉ាងគគ្លើន និង តាមទំនើងចិត្តបែបនេះ ។

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កើត មានឡើងគួរឲ្យកត់សម្គាល់ថែម ប្រសិនបើមិនទាន់ចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព៧ចំណុចនោះទេ ពលរដ្ឋក្នុងមូលដ្ឋានល្បែងមួយនេះ ពិតជាមានការភ័យបារម្ភជាខ្លាំងណាស់ ៕

វីដែអូ