ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
សាច់សត្វព្រៃលក់យ៉ាងអនាធិបតេយ្យផ្គើនទៅនិងច្បាប់សត្វព្រៃកម្ពុជា ក្នុងផ្សារបានលុងខេត្តរតនគីរី តើសកម្មភាព ដដែលៗនេះ ជាបន្ទុកអ្នកណាក្នុងការទប់ស្កាត់ការពារ
Mon,29 June 2026 (Time 01:51 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 39នាក់)

ច្បាប់ ស្តីពី សត្វព្រៃកម្ពុជាបានកំណត់រួចមកហើយ ហាមឃាត់ក្នុងការចរាចរ លក់ដូរ បរិភោគសាច់សត្វព្រៃ បុគ្គលណាជនណាបំពានច្បាប់នោះ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន មិនណាពលរដ្ឋមន្ត្រីរាជការ ឧកញ៉ា សេដ្ឋីអីនោះទេទាំងអស់គ្នាត្រូវទទួលទោស បើរកឃើញថាមានពាក់ព័ន្ធ និងការចែកចាយជួញដូរសាច់ សត្វព្រៃដែលកម្រ ដែលច្បាប់ហាមឃាត់មន្ត្រីគពាសត្វព្រៃក៍ត្រូវបានកំណត់អោយផឹកទឹកសម្បថ មិនបរិភោគ សាច់សត្វព្រៃផងដែរ ដោយឡែកតែការអនុវត្ត ហាក់មិនទាន់ស៊ីជម្រៅសោះ ។

ដូចក្នុងករណីនេះចឹងក្នុងផ្សារកណ្តាលក្រុងបានលុងខេត្តរតនគីរី នេះតែម្តង បែជាមានកន្លែងចែកចាយលក់ដូរ សាច់សត្វ យ៉ាងមានវត្តិភាពទៅវិញ សំនួរសួរថាតើ កាទទួលខុសត្រូវលើផ្លូវច្បាប់អ្នកណាជាអ្នកទទួលខុសត្រវ អ្នកលក់ដូរសាច់សត្វព្រៃទាំងនោះ ឬក៏មន្ត្រីពាក់ព័ន្ធវិស័យសត្វព្រៃនិងព្រៃឈើជាអ្នកទទួលកំហុស សំនួរដែល មិនធ្លាប់មានចម្លើយនេះចាក់គ្រឹះជ្រៅសែនជ្រៅពេកណាស់ទៅហើយ ហើយក៍មិនដែលមានស្ថាប័នពាក់ព័ន្ធ ណាមួយចេញមុខមកទទួលកំហុសនោះដែរ ។

ទាក់ទិនទៅនិងរឿងសាច់សត្វព្រៃលក់យ៉ាងអនាធិបតេយ្យក្នុងផ្សារបានលុងនៅអង្គភាពយើងធ្លាប់បានផ្សព្វផ្សាយច្រើនដងរួចមកហើយ យើងនៅចាំបានថាការផ្សាយលើកចុងក្រោយ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅកាល នោះ នាយយកកាផ្សាយយើងធ្លាប់ ផ្ញើររូបភាពតាមប្រព័ន្ធ តេលេក្រាមទៅជម្នាញពាក់ពន្ធ័ ទាំងរដ្ឋបាលព្រៃឈើ បរិស្ថាន នគបាលក្រុងបានលុង ក៍ដូចជាអភិបាលនៃកណអភិបាលខេត្តរតនគីរីផងដែរ លោក ហុងភា បានត្រឹម អោយមេដៃ លោក ហួត បុរី បានត្រឹមចូលមើលមិនតប ក្នុងគ្រានោះមានតែលោកអភិបាលខេត្តទេដែល ។

លោកឆើ្លយតប កាលនោះលោកអភិបាលមានប្រសាសន៍ថា លោកចាត់អោយមន្ត្រីក្រុងទៅមើលហើយ លោក ថាលោកបានណែនាំក្រុមលក់ដូរនោះដែរអោយបញ្ឈប់ហើយប្ដូរការងាររកស៊ីត្រឹមត្រូវវិញទៅ លោកបានបញ្ជាក់ ថាមន្ត្រីលោក បានធ្វើកិច្ចសន្យាអស់ហើយគឺបញ្ឈប់ការចរាចរណ៍លក់ដូរសាច់សត្វព្រៃនេះឯង

ទោះជាយ៉ាងនេះក្តីការលក់ដូរសាច់សត្វព្រៃនៅខេត្តរតនគិរីនេះអត់បានស្ងប់ស្ងាត់ឬផ្អាកទាំងស្រុងនោះទេគឺនៅតែបន្តរលក់ដដែលគ្រាន់តែថាដាក់តាំងលក់តិចៗបង្ហាញភ្ញៀវ មានន័យថាការលក់ដោយបិតបាំង

ដោយឡែកមួយរយះថ្មីនេះ មិនត្រឹមផ្អាកសកម្មភាពទេ គឺបន្ថែមកំណើនតូបលក់ពីថែមទៀត (ស្មើរនិងបួនតូប) អ្នកលក់ដូរចាស់វស្សាមុខដដែលៗនិងធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញារធរនោះលក់វិញដដែល ហើយច្រើន ជាងមុខៗទៀត ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៨ខែមិថុនា ម៉ោងប្រម៉ាណ៨ ទៅ៩នាទី៣០វិនាទី ភ្នាក់ងារកែវភ្នែកយើង បានផ្តិតរូបភាពនៅនិងកន្លែងផ្ទាល់តែម្តងសាច់សត្វព្រៃចំរុះតាំងលក់យ៉ាងរំភើយ ហាក់មិនមានការទប់ស្កាត់ហាម ប្រាមអីសោះហ្មង
អង្កភាពយើងសូមមិនអត្ថាធិប្បាយអោយវែងឆ្ងាយទេ មហាជនពិនិត្យរូបភាពជាក់ស្តែងចុះ ការតាំងលក់សាច់សត្វ ពៃ្រយ៉ាងអនាធិបតេយ្យ ចំហរបែបនេះ តើជាការបណ្តែតបណ្តោយ ឬការបិទខ្ទប់បញ្ឈប់មិនអោយមានការលក់ ដូរ ។

អរគុណលោកអ្នក រិះគន់ក្នុងន័យស្ថាបនា

វីដែអូ