ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់កន្ទួត ស្រុកចិត្តបុរី កំពុងរងការរិះគន់ថា អត់សមត្ថភាពបង្ក្រាបបទ ល្មើសឡដុតធ្យូង និងរថយន្តដឹកធ្យូងក្នុងដែនគ្រប់គ្រងរបស់ខ្លួន
Tue,23 June 2026 (Time 11:47 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 35នាក់)

សកម្មភាពចរាចរណ៍ដឹកធ្យូងស្ទើររូងដីទៅហើយអាជ្ញារធរពាក់ស្រុកចិត្របុរីនៅមិនទាន់ឃើញមានចំណាត់ការជាក់លាក់អោយពិត្យប្រកដណាមួយនៅឡើយ បើទោះបីរយះកន្លងមក ស្ថាបន័បរិស្ថាននិង រដ្ឋបាលព្រៃឈើ ធ្លាប់ចុះបង្ក្រាបវាយកំទិចបំផ្លាញឡដុតធ្យូងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនបាន មួយចំនួននោះក្តី សកម្មភាពទាំងនោះហាក់មិនបានធ្វើអោយបទល្មើសចរាចរណ៍ធ្យូង និងសកម្មភាព កាប់បំផ្លាញឈើចំរុះតូចធំមកបំពេញតម្រូវការអោយចូលឡដុតធ្យូងថយចុះនៅឡើយដែរ ។ ជាក់ស្តែង ច្រកផ្លូវ១០៥ កន្លងកញ្ជារការឯកភាពស្រុកចិត្របុរី មន្ត្រីពាក់ព័ន្ធចំណុះខេត្តមួយចំនួន ក្នុងនោះក៏មាន វត្តមានលោកនាយសង្កាត់កន្ទូត ឃ្លាំង ណារ័ត្ន ផងដែរ បានចុះអនុវត្តណែនាំអោយម្នាស់ទីតាំងឡដុត ធ្យូងក្នុងតំបន់ច្រក១០៥នោះ រុះរើដោយទុកពេលវេលា៣០ថ្ងៃជាកំហិត ។

ជាក់ស្តែងមកទល់ពេលនេះសកម្មភាពទាំងនោះអូសបន្លាយពេលហួសច្រើនខែមកហើយ ឡដុតធ្យូងក្នុង តំបន់នោះនៅតែមានឈើស្រស់ៗនៅតែ គទាំងគំនៗនៅមុខឡដដែរ មហាជននៅក្នុងមូលដ្ឋាននោះរិះ គន់ចំថាលោក ឃ្លាំង ណារ័ត្ន កំពុងគៀងត្រីចូលលប ពួកគាត់លើកជាយល់ថារយះកន្លងមកបង្ក្រាបបាន តែឡធ្យូងទ្រង់ទ្រាយតូចៗលក្ខណះគ្រួសាអត់មានខ្សែបាក់ពួកតែប៉ុណ្ណោះ ឯអ្នកមានខ្សែរនៅបន្តដុត ដដែល ។

ជាក់ស្តែងក្នុងរូបភាព ថ្មឺៗសើមៗ មានកំណត់គោលដៅទីតាំងស្រាប់ អង្គភាពយើងសង្ឃឹមថាលោកឃ្លាំង ណារ័ត្ឋ ពិនិត្យនិងបង្ក្រាបផង ដើម្បីកុំអោយមហាជនរិះគន់ក៏ដូចជាសង្ស័យថា លោកគៀងត្រីចូលលប យោគយល់ខ្នងខ្សែរ មិនបង្ក្រាបអត់សមត្ថភាពបំពេញសមត្ថកិច្ច អនុវត្ថច្បាប់ដោយលំអៀង ៕

វីដែអូ