លោក ហួន ច័ន្ទថុន បញ្ជាក់ថា មិនខុសពីពេលនេះនោះទេ យើងកុំខ្វល់ថា ជានិន្នាការនយោបាយខាងណា សំខាន់ក្នុងកាលៈទេសៈនេះ យើងគួររួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បន្តយន្តការផ្លូវច្បាប់ ដើម្បីទទួលបានការ ជួយផ្តល់កិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីបណ្តាប្រទេសអ្នកច្បាប់អន្តរជាតិទាំងអស់ ដើម្បីជួយដល់កម្ពុជាទទួលបាន យុត្តិធម៌ ប្រកបដោយប្រសិទ្ធិភាព ។លោកបន្តថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការព្រមព្រៀងទទួលស្គាល់ដោយឆាកអន្តរជាតិ ពីប្រទេសអ្នក ច្បាប់ជាច្រើនតាមរូបភាពផ្សេងៗគ្នា លើសុខសុវត្ថិភាពប្រជាជន និងដែនអធិតេយ្យភាព តំបន់ជម្លោះប្រដាប់ អាវុធនោះមួយរយៈ ។ កិច្ចព្រមព្រៀងកំណត់ថាគ្រប់កម្លាំងទាំងអស់ កម្លាំងនោះឈរជើងនៅកន្លែងណា គឺត្រូវឈរ ជើងនៅកន្លែងនឹង ដើម្បីរង់ចាំដំណោះស្រាយផ្លូវច្បាប់ ប្រកបដោយយុត្តិធម៌និងតម្លាភាព ពីច្បាប់របស់សកល ។ដោយឡែកភាគីថៃបានធ្វើផ្ទុយពីកិច្ចព្រមព្រៀង នៅក្រោយអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗ ថៃបាន បណ្តែតបណ្តោយកម្លាំងយោធារបស់ខ្លួនឈូសផ្ទះប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើន នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងរុះរើឈូសបំផ្លាញ យ៉ាងអនាធិបតេយ្យបំផុត ។ ផ្ទះសម្បែង ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន អគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនត្រូវបានឈូសឆាយ និង កំទេចចោល ក្រោយព្រមព្រៀងបទឈប់បាញ់ ។ បើពិនិត្យលើអនុសញ្ញាទីក្រុងហ្សីនែវ និងច្បាប់សិទ្ធិ មនុស្សអន្តរ ជាតិ ទោះបីផ្ទះសម្បែងនោះស្ថិតនៅក្នុងប្រទេសណាក៏ដោយ ក៏ក្រោយអនុវត្តន៍បទឈប់បាញ់ មិនអាចប្រើប្រាស់ ក្នុងគោលដៅយោធា ហើយវាយកំទេចផ្ទះសម្បែងដែលជាទ្រព្យសម្បត្តិប្រជាជនស៊ីវិល ដោយអាជ្ញាធរនៅទីនោះ បានឡើយ ។រូបខ្ញុំសំណូមពរ សូមបណ្តាប្រទេសអ្នកច្បាប់អន្តរជាតិទាំងអស់ មេត្តាចំណាប់អារម្មណ៍លើបញ្ហានេះឲ្យបាន កាន់តែខ្លាំង ពីព្រោះថា បើប្រទេសអ្នកច្បាប់អន្តរជាតិទាំងអស់មិនអើនោះទេ ច្បាស់ណាស់ថា សកម្មភាព នៃ ការឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហានថៃនេះ អាចជាគំរូដ៏អាក្រក់មួយសម្រាប់ប្រទេស ដ៏ទៃទៀត យកទៅសាងសកម្មភាពក្តៅក្រហាយដល់មនុស្សជាតិ ជាបន្តបន្ទាប់ទៀតមិនខាន ៕
វីដែអូ