ក្រោយភ្លៀងមេឃស្រឡះរឿងរ៉ាវវិវាទដីធ្លីមួយកន្លែង ដែលកើតមានឡើងនៅឯភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ រវាងលោកវរ:សេនីយ៍ឯក គង់ គារ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កើតមានឡើងនាពេលថ្មីៗនេះ បើតាមអ្វីដែលជាការលើកឡើងរបស់លោក វរ:សេនីយ៍ឯក គង់ គារ ថាដើមឡើយ គឺមានតែផ្លូវចាស់នៅមិនទាន់មានកើតជាផ្លូវជាតិលេខ៦២ទេ ដោយយោង តាមបទបញ្ជាថ្នាក់លើតម្រូវឲ្យពួកលោកចំនួន២១នាក់ ចុះបំពេញកាតព្វកិច្ចនៅចំនុចគោលដៅដីទំនាស់ខាងលើ លុះក្នុងអំឡុងឆ្នាំ២០០០ លោកថាពួកលោកក៏បាននាំគ្នាត្រួសត្រាយនឹងអង្កន់ដីខាងលើចែកគ្នាបានដីបន្តិចម្នាក់ លុះដល់អំឡុងជាឆ្នាំ២០១២ ឬឆ្នាំ២០១៣ ខាងក្រុមនិស្សិតក្មេងវត្តសម្តេចតេជោ ចុះវាស់វែង និងធ្វើបណ្ណកម្មសិទ្ធិ គ្រានោះពួកលោកក៏បានស្នើរសុំធ្វើសលាកបត្រ័ ទន្ទឹមនោះក្រោយលោកមេឃុំចេញសលាកបត្រ័ហើយ ពួក លោកក៏បានសុំឲ្យខាងក្រុមនិស្សិតវាស់វែងតែត្រូវបានហាមប្រាមពីខាងរដ្ឋបាលព្រៃឈើ ដោយគេលើកឡើងថាដី ចំនុចខាងលើជាដីទុក្ខជាថ្នាលសម្រាបបណ្តុះកូនឈើ ។លោកបានបន្តទៀតថា ក្រោយមកគឺលោកមិនបានចាំឆ្នាំទេ ដោយខាងរដ្ឋបាលព្រៃឈើក៏បានទៅបណ្តុះកូនឈើ នៅខាងក្រោមដី របស់លោកបន្តិច ដោយឃើញថា តម្រូវការរបស់រដ្ឋត្រូវការ គឺពួកលោកក៏មិនបានហាមឃាត់ ឬប្រកែកនោះដែរ ក្រោយពីរដ្ឋបាលព្រៃឈើយកទីលានដីខាងលើបណ្តុះកូនឈើហើយនោះ គាប់ជួនពេលនោះ ក៏ខាងក្រុមហ៊ុនរបស់ចិនមួយ ដែលទទួលបានសិទ្ធិស្ថាបនាផ្លូវជាតិលេខ៦២ សព្វថ្ងៃក៏បានទៅធ្វើការដ្ឋាននៅលើ ដីនោះបន្តទៀត ដូចគ្នានោះដែរលោកថា គឺពួកលោកមិនបានជាហាមឃាត់នោះដែរដោយយល់ថា នេះជាតម្រូវ ការរបស់រដ្ឋ ។ បន្ទាប់ពីការដ្ឋានចិនរុះរើចេញតែក្រោយពីចិនរុះរើការដ្ឋានចេញហើយ ពួកលោកក៏បានព្យាយាម ដើម្បីយកសលាកបត្រ័ឲ្យក្រុមនិស្សិតធ្វើបណ្ណកម្មសិទ្ធិឲ្យតែលោកថា គឺត្រូវបានរារាំងពីសំណាកមន្ត្រីរដ្ឋបាលព្រៃ ឈើមួយដងជាពីរដង ពេលនោះពួកលោកក៏ផ្អាកទុកមួយរយះសិន លុះដល់អំឡុងឆ្នាំ២០១៥ ពួកលោកទាំង២១ នាក់ ក៏បានដាក់ពាក្សស្នើរសុំមកលោក អ៊ុន ចាន់ដា អតីត:អភិបាលខេត្តព្រះវិហារ បច្ចុប្បន្នលោកផ្តាស់ប្តូរទៅ កាន់ជាអភិបាលខេត្តកំពង់ចាម ក្រោយដាក់ពាក្យស្នើរសុំដល់លោកអភិបាលខេត្តហើយ លោកនាយការិយាល័យ ថាលោកអភិបាលក៏បានបង្កើតគណ:កម្មការមួយ ដែលក្នុងដឹកដោយលោក អ៊ុង វុទ្ធី អតីត:អភិបាលរងខេត្តព្រះ វិហារទទួលបន្ទុកដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ដែលបច្ចុប្បន្នលោកត្រូវបានផ្លាស់ប្តូរពីអភិបាលរងខេត្តព្រះវិហារ ទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ធំ ចុះទៅពិនិត្យនិងចុចហើយក៏កោះហៅភាគីដែលពាក់ព័ន្ធ ដើម្បីធ្វើ កាសម្របសម្រួលនៅការិយាល័យរដ្ឋបាលសាលាខេត្ត ក្នុងគ្រាសម្របសម្រួលនោះលោកថា គឺខាងគណ:កម្មការ ក៏បានសម្រេចប្រគល់ដីខាងលើអោយទៅពួកលោក ដោយសំអាងទៅលើឯកសារកាន់កាប់ជាក់ស្តែងយូរមក ហើយ ។ក្រោយពីររៀបចំឯកសារមិនទាន់និងបានរួចរាល់ផងនោះ លោកថា ចៃដន្យក៏លោកអភិបាលខេត្តទាំងពីរក៏បាន ផ្តាស់ប្តូរទៅកាន់ជាអភិបាលខេត្តផ្សេងៗទៅ ។ ទន្ទឹមហ្នឹងលោក គង់ គារ ថាដោយកាយ៉ឺតយ៉ាវអូសបន្លាយពេល យូរមកនេះដើមហេតុគឺបណ្តាលមកខាងមន្ទីកសិកម្មខេត្តមិនទាន់សម្រេចកាត់ដីខាងលើឲ្យទៅពួកលោក បើទោះ បីយ៉ាងណាក៏ដោយលោកថា គឺខាងពួកលោកនៅតែទទួចស្នើរសុំដល់រដ្ឋបាលខេត្ត តែខាងរដ្ឋបាលខេត្តឆ្លើយតប វិញថា ដោយសារសភាពការសង្គ្រាមកើតឡើង គឺខាងរដ្ឋបាលសាលាខេត្តឲ្យពួកលោករង់ចាំសភាពការស្ងប់ស្ងាត់ សិន គឺខាងរដ្ឋបាលខេត្តថា និងចាត់ឲ្យក្រុមការងាចុះទៅវាស់វែងជូនដល់ពួកលោក តែអ្វីដែលលោកភ្ញាក់ផ្អើលនោះ គ្រាដែលលោកចុះទៅទីតាំងដីខាងលើ ស្រាប់តែឃើញគេសង់ខ្ទមនៅលើដីនោះហើយនៅពេលលោកយកគ្រឿង ចក្រទៅឈួសឆាយសម្អាតដីខាងលើលោកថា ស្រាប់តែមានប្រជាពលរដ្ឋចេញមុខមកតវ៉ា ហើយយកប្លង់មក បង្ហាញលោកតែក្នុងការបង្ហាញប្លង់លោកថា គឺមានតែប្រជាពលរដ្ឋតែ១នាក់ទេ យ៉ាងក៏ដោយលោកថា ការដែល ពាក់ពន្ធ័រឿងដីធ្លីខាងលើ គឺមានប្រជាពលរដ្ឋតែ២គ្រួសារទេ គឺខាងជើង១គ្រួសារ ខាងត្បូង១គ្រួសារ មិនមែន៥ គ្រួសារទេ ។ហើយក្នុងករណីលោកថា លោកមានសាក្សី២១នាក់ តែក្នុង២១ គឺមានតែ១នាក់ទេ បច្ចុប្បន្នទទួលមរណ:ភាព ក្រៅពីហ្នឹង គឺពួកគាត់នៅរស់ហើយធ្វើជាសាក្សីឲ្យលោកបាន ។ ពាក់ពន្ធ័ជាមួយនិងករណីនេះលោកស្រី សាយ ចន្ធី មេភូមិគ្រាំងដូងបានបញ្ជាក់ប្រាប់មកកាន់អង្គភាពសាព័ត៏យើងនៅតាមប្រព័ន្ធទូរស័ព្ទនាពេលកន្លងទៅថាដើមឡើយកម្លាំងនគរបាលចំនួន២១នាក់ ដែលក្នុងនោះគឺមានលោកវរ:សេនីឯក គង់ គារ ដែលបច្ចុប្បន្នមាន តួរនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គឺមានចំនួន ២១គ្រួសារដែលបានចាប់ដីខាងលើ ក្រោយមកលោកស្រីនៅពេលក្រុមនិស្សិតចុះវាស់វែង ចេញបណ្ណកម្មសិទ្ធិឲ្យ ប្រជាពលរដ្ឋគ្រានោះពួកគាត់បានយកសលាកបត្រ័ទៅឲ្យក្រុមនិស្សិតធ្វើបណ្ណកម្មសិទ្ធិឲ្យពួកគាត់ តែត្រូវបានជំ ទាស់ដោយភាគីខាងរដ្ឋបាលព្រៃឈើ ដោយខាងរដ្ឋបាលព្រៃឈើថា ទីតាំងខាងលើទុកធ្វើជាថ្នាលបណ្តុះកូនឈើ តែទាំងដែលពួកគាត់ទាំងនោះមានសលាកបត្រ័កាន់នៅហ្នឹងដៃ ក្រោយមកលោកស្រីថាស្រាបតែមានប្រជាពល រដ្ឋចំនួន៥គ្រួសារទៅលួចធ្វើប្លង់ជាមួយហ្នឹងនិស្សិត តែប៉ុន្មានថ្ងៃមុននេះ គាត់បានយកត្រាក់ទ័រទៅឈូសដី របស់ គាត់ស្រាបតែភ្ញាក់ផ្អើល ព្រោះមានប្រជាពលរដ្ឋចេញមុខថាដីគាត់មានប្លង់។ដូចគ្នានេះដែរលោក ទេព សំធារិទ្ធ មេឃុំព្រះឃ្លាំងលើកឡើងថា ដោយសារតែមានកាយល់ច្រលំព្រំក្បាលដីគឺភាគី ម្ខាងមានប្លង់រឹង និងភាគីម្ខាងមិនមានប្លង់រឹង តែភាគីទាំងពីរដែលមានទំនាស់ គឺបានមិនបានបោះបង្គោលចំណាំ ព្រំក្បាលដី អត់ស្គាល់ព្រំក្បាលរបស់ខ្លួនថាត្រឹមណានោះទេ ចឹងក្នុងករណីនេះលោកមេឃុំថា ដោយមានការ សម្របសម្រួលពីលោកអភិបាលស្តីទីស្រុកត្បែងមានជ័យ រួមនិងលោកប្រធានការិយាល័យភូមិបាលស្រុកត្បែង មានជ័យ រួមនិងលោកមេឃុំ មេភូមិ ចុះសម្របសម្រួលបញ្ចប់រាល់បញ្ហា ដែលកើតមានឡើងរួចរាល់ហើយនឹង បានណែនាំឲ្យភាគីទាំងពីបោះបង្គោលនៅព្រំក្បាលដីរបស់ពួកគាត់ហើយដែរ ៕
វីដែអូ