ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
សាលាអនុគណខណ្ឌកំបូល ច្រានចោលព័ត៌មាន រឿងរ៉ាវផ្សាយថា សង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹប គឹជារឿង មិនពិតទេ ព្រោះបុគ្គលទាំង៣ បានលាចាកសិក្ខាបទហើយ កាលពីថ្ងៃទី១០មករា ថ្មីៗនេះ ហើយត្រៀមបំពេញ ឧបសម្បទា( បួសភិក្ខុ)នៅពេលខាងមុខ
Thu,22 January 2026 (Time 09:46 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 54នាក់)

នៅក្រោយអង្គភាពព័ត៌មានអាយធីវីអនឡាញចេញផ្សាយ កាលពីម្សិលមិញនេះ ហើយម្សិលមិញនេះផងដែរ សាលាអនុគណក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយមានខ្លឹមសារថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង មានរថយន្ត មួយគ្រឿងម៉ាក់ LEXUS 330 មានស្លាក់លេខ ភ្នំពេញ 2BG-3223 បានបើកបុកខឿនដាំដើមឈើមុខ ផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង ៤ និង០០នាទីព្រឹក ស្ថិតនៅផ្លូវ ឌីប៉ុក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមានការបាត់បង់ជីវិត និង របួសធ្ងន់ស្រាល ចំនួន៤ នាក់ នៅនឹងកន្លែងកើតហេតុ ១- ឈ្មោះ សៀក តុន ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នក បើកបរ (ស្លាប់) ២- ឈ្មោះ ងិន វេហា ភេទប្រុស អាយុ ២១ឆ្នាំ(ស្លាប់) ៣- ឈ្មោះ ចន រ៉ាភី ភេទប្រុស អាយុ ២២ឆ្នាំ (របួស) ៤- ឈ្មោះ មឿន សារ៉ុម ភេទប្រុស អាយុ ២០ឆ្នាំ (របួស)

ទន្ទឹមនិងនេះ នៅថ្ងៃទី២១ អ្នកសារពត៌មានក្នុងបណ្តាញសង្គម(ហ្វេសបុក)មួយចំនួនបានចុះ ផ្សាយពត៌មាន គ្រោះថ្នាក់ចរាចរណ៍ខាងលើថា មានព្រះសង្ឃស្លៀកពាក់ស៊ីវិល ចូលក្លឹបសាលាអនុគណខណ្ឌកំបូល មាន កិត្តិយសជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា បុគ្គលទាំងបីរូបបានលាចាកសិក្ខាបទហើយ (សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀម បំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ ករណីមានស្បង់ ចីវរ របស់ព្រះសង្ឃនៅលើរថយន្ត ដោយសារអ្នកបើកបររថយន្តឈ្មោះ(សៀក តុន) ជាពិធីការរៀបចំកម្មពិធី បុណ្យទានផ្សេងៗ ។ ដូច្នេះហើយ សាលាអនុគណខណ្ឌកំបូល សូមច្រានចោលទាំងស្រុង ចំពោះការផ្សាយ ពត៌មានមួយចំនួន ដែលជាការផ្សាយមិនពិត ធ្វើឱ្យសារធារណជនមានការយល់ច្រឡំ ។ អាស្រ័យហេតុនេះ សូមសារធារណជន និងអ្នកសារពត៌មានទាំងអស់ជ្រាបជាពត៌មាន ។

ទាក់ទិនទៅនឹងសេចក្តីប្រកាសព័ត៌មានសាលាអនុគណខណ្ឌកំបូលនេះ សម្រាប់អង្គភាពព័ត៌មានយើង មាន សេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានឃើញសាលាអនុគណប្រតិកម្មក្រោមហេតុផលថា បុគ្គលដែល កំពុងផ្ទុះការចាប់អារម្មណ៍នេះ បានលាចាកសិក្ខាបទថ្មីៗពេក សូម្បីតែមនុស្សដែលធ្លាប់ស្គាល់ក៏អ្នកខ្លះមិន អាចទទួលព័ត៌មានថា អ្នកទាំងនោះបានលាកចាកសិក្ខាបទរួចហើយសោះ មួយវិញទៀតអ្នកដែលរៀបពិធីការ ជាមួយវត្តវិញ ដែលនៅក្នុងសេចក្តីប្រកាសរបស់សាលាអនុគណអះអាងថា ជាអ្នកមានស្បង់ជីវរ ។ កន្លងមក ពលរដ្ឋតែងមានជំនឿថា អ្នកដែលគោរពប្រតិបត្តិធម៌ពិតជាមនុស្សដែលមានចិត្តស្ងប់ ហើយក៏មិននឹកស្មានថា បេះដូងរបស់ពួកគាត់ បែរជានៅតែមានកម្តៅរោលរាល ដោយសេចក្តីប្រាថ្នាយ៉ាងចឹងនោះទេ ទើបក្លាយជារឿង ភ័ណ្ឌច្រឡំ ព្រោះអ្នកស្លាប់សក់ខ្លីខ្លាំងពេក ។

សម្រាប់អង្គភាពព័ត៌មានយើង សូមអរគុណជាខ្លាំងចំពោះសេចក្តីប្រកាសរបស់សាលាអនុគណ ហើយសង្ឃឹម ជឿជាក់ថា ក្រសួងធម្មការ និងសាសនា រួមទាំងគណៈសង្ឃនាយក និងព្រឹងធ្វើការចាប់អារម្មណ៍ជាមួយសង្គម ពុទ្ធសាសនានេះឲ្យកាន់តែច្រើន ក្រោមហេតុផលថា កន្លងមកតែងមានមនុស្សឆបោកមួយចំនួនតែងប្រើរូបភាព ជាព្រះសង្ឃចុះដើរបិណ្ឌបាត និងខ្លះទៀតសាងអំពើអាក្រក់ស្ទើរគ្រប់ទីកន្លែងផងដែរ ហើយមន្ទីរធម្មការតាម បណ្តាខេត្តមួយចំនួន ក៏តែងបានបង្ក្រាបជាប្រចាំផងដែរ ៕

វីដែអូ