ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
លោក ហួន ច័ន្ទថុន និយាយថា ខ្ញុំសូមចូលរួមរីករាយអបអរសាទរសម្តេចធិបតី ដែលឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើសារលិខិតដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគី នៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព
Thu,22 January 2026 (Time 10:02 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 64នាក់)

លោក ហួន ច័ន្ទថុន បាននិយាយថា នេះគឺជាមោទនភាពដ៏មានសារៈសំខាន់ជាខ្លាំងណាស់ នៅពេលដែលប្រ ទេសមហាអំណាចពិភពលោកមួយផ្តល់តម្លៃដល់ប្រទេសកម្ពុជា ថ្វីបើកម្ពុជាគឺជាប្រទេសដ៏តូចក្តី ប៉ុន្តែអ្វីដែល កម្ពុជាកំពុងបោះជំហាននៅលើលំហរកិត្តិយសនោះគឺ ជាអំណាចនីតិរដ្ឋ ដែលបានពុះជ្រែកហែកពិភព ចូល ទៅក្នុងបណ្តាប្រទេសអ្នកច្បាប់អន្តរជាតិ ក្នុងសកលលោក ។

លោក ហួន ច័ន្ទថុន បន្តថា តម្លៃសន្តិភាព គឺមានសារៈសំខាន់ណាស់ យ៉ាងណាមិញតម្លៃនៃច្បាប់ កិច្ចព្រម ព្រៀងក៏កាន់តែមានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ។ ជម្លោះគ្រប់ប្រភេទ មិនថាតូចឬក៏ធំ ពោលគឺជម្លោះទាំង អស់នោះមិនអាចបញ្ចប់បានដោយសារជម្លោះបាននោះទេ ដោយថ្ងៃនេះយើងឈ្នះគេ ពេលក្រោយគេឈ្នះ យើង ឆ្នាំនេះយើងឈ្នះគេ សម័យកាលក្រោយគេឈ្នះយើង ពោលគឺការចង់ចាញ់ឈ្នះគ្នា ក្លាយទៅជាការសង សឹកគ្នាទៅមកពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែអ្វីដែលជាប្រសិទ្ធិភាពនោះ គឺអំណាចនៃច្បាប់ អំណាចនៃ កិច្ចព្រមព្រៀង ក៏ដូចជាសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នៅទើបមានប្រសិទ្ធិភាពជាយូរអង្វែង ដែល មិនអាចឲ្យភាគីណាមួយបំពានលើភាគីណាមួយ ក្នុងសម័យកាលខាងមុខ បន្តរយជំនាន់ទៀតបាន ។

លោក ហួន ច័ន្ទថុន បន្តថា ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការខិតខំយ៉ាងស្វិតស្វាញរបស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នេះហើយ គឺបានធ្វើឲ្យពិភពលោកបានមើលឃើញនូវតម្លៃខ្លួនយ៉ាងពិតប្រាកដ របស់កម្ពុជា ។ ជាក់ស្តែងកម្ពុជាមិនចង់បានសង្គ្រាមទេ កម្ពុជាក៏មិនចង់បានទឹកដីប្រទេសណាដែល កម្ពុជា គ្រាន់តែចង់ការពារទឹកដីដែលកម្ពុជាមាននៅពេលបច្ចុប្បន្ននេះ ទើបកម្ពុជាព្យាយាមប្រឹងប្រែងគ្រប់កិច្ចការទូត ដើម្បីទទួលបានយុត្តិធម៌ ។

លោក ហួន ច័ន្ទថុន បញ្ជាក់ថា ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរគ្រប់រូបអាចនឹងចូលរួមគាំទ្រយ៉ាងស្មោះជាមួយរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីបន្តយន្តការស្វែងរកយុត្តិធម៌ពីឆាកអន្តរជាតិ ដើម្បីភាពសុខក្សេមក្សាន្តរបស់កម្ពុជា ជានិរន្ត តាមរយៈពីការចូលរួមស្វែងរកចំណុចល្អៗជូនរាជរដ្ឋាភិបាល ក្នុងអត្ថន័យជាអ្នកផ្តល់គំនិត ប៉ុន្តែមិនមែនជាអ្នកញុះញង់ ឬប្រមាថ៍កិត្តិយសនោះឡើយ ៕

វីដែអូ