ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
កម្មពារមានពិតមែន សាងកម្មអីទទួលបានផលណឹងមកវិញ ខ្លួនជាបុព្វជិត សោះបែជាត្រេកត្រអាលជាមួយកាម គុណចូលក្លិប ត្រឡប់មកវិញគ្រោះថ្នាក់ចរាចរណ៍ សុគត់ពីរអង្គ ពីរអង្គទៀតរបួលធ្ងន់ស្រាល
Wed,21 January 2026 (Time 05:03 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 57នាក់)

ពិតជាហួសចិត្តមែន កម្មពារមានពិតប្រព្រឹតកម្មអីបានផលណឹងមកវិញ ខ្លួនជាសង្ឃ បែកគំនិត្យប្រព្រឹតអំពើ អបាយមុខ ជាប់និងកាមគុណ ចាស់បុរាណលោកពោលហើយថា ធ្វើបុណ្យនិងព្រះ ព្រះលោកជួយ ធ្វើបុណ្យនិង អាមួយ អាមួយអោយទោសមកវិញ តន់ហន់តែម្តង ។

ជាក់ស្តែង បុព្វជិតបួនអង្ក ក្រោយពីក្លែងភេទលួចចូលក្លឹបផឹកស៊ីស្រីញីអូនបង ត្រឡប់មកវិញព្រះអត់ជួយ ជួបគ្រោះ ថ្នាក់ចរាចរណ៍ បង្ករអោយសុគត់២អង្ក របួសស្រាលធ្ងន់២អង្ក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២១ ខែមករាឆ្នាំ២០២៦នៅបណ្តោយផ្លូវឧកញ៉ា ឌីប៉ុក ក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាធានីភ្នំពេញ ។

សង្ឃទ្រុសសីល ដែលសុគត់បាត់បង់ជីវិតរួមមាន ១ សង្ឃ ឈ្មោះ សៀក តុន អាយុប្រម៉ាណ៣០ វស្សា ២. សង្ឃ ឈ្មោះ វ័ន ចំណែកឯសង្ឃដែលរបួស ពុំមានប្រភពបញ្ជាក់អត្តសញ្ញាណនៅឡើយទេ នៅមុនម៉ោងផ្សាយនេះ ។

តាមប្រភពសាក្សីបានអោយដឹងថា មុខពេលកើតហេតុគេឃើញ រថយន្តលុចស៊ីសពណ៍ស្ក ស្លាកលេខ ភ្នំពេញ ២BG ៣២២៣ ធ្វើដំណើរតាមវិថីឧកញ៉ា ឌឺប៉ុក ទិសដៅពីកើតទៅលិច ដល់ចំណុច ផ្លូវអក្ស T រថយន្តមិនបាន បត់ស្តាំឬឆ្វេង បើកត្រង់ទៅបុកហាងលក់កាហ្វេរ និងបន្តបុក ខឿនដាំផ្កាពេញទំហឹង ។ ប្រភពខាងលើបញ្ជាក់ ច្បាស់ថា សង្ឃឈ្មោះ សៀក តុន ជាអ្នកបើកបរ ហើយអង្កនោះក៏ជាអ្នកចាត់ចែងពិធីការនៅ វត្តភ្នៀតសម្ពរលី ជាក្លែងភេទបើកបរស្លាប់ ។

ទាំងបួនអង្កនាក់ ដែលរងគ្រោះថ្នាកខាងលើ ជាសង្ឃទាំងអស់ ។ មូលហេតុដែលនាំអោយគ្រោះថ្នាក់នេះ បន្ទាប់ពី សង្ឃបួនអង្កនាក់ខាងលើ ក្លែងភេទចូលសប្បាយនៅក្លិបស្រីស្រាស្រវឹងធ្លាក់ភ្នែកត្រឡប់មកវិញ ទើបជួបរឿង អកុសលបែបនេះ ។

តាមបណ្តាញសង្គមកំពុងចែករំលែកផងនោះ សង្ឃដែលសុគត់ត្រូវបានព្រះសង្ឃនិងគណះកម្មការ យកទៅធ្វើបុណ្យ នៅវត្តភ្នៀតសម្ពរលី ស្ថិតក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញនេះជារឿងដែលពុំគួកើតមានទាល់តែសោះ ខ្លួនជាសង្ឃទ្រង់សិក្ខាបទ បែរជាក្បត់និងសាសនា ជាន់ឈ្លីទំនាមទំលាប់ដ៏ផូរផង់ បើនិយាយអោយចំសង្ឃទាន បរាជិក ស្មើរនិងរំលាយសានា បើច្បាប់រដ្ឋវិញស្មើរនិងក្បត់ជាតិបាត់ទៅហើយ សង្ឃឹមថាបន្ទាប់ពីរឿងនេះ កើត ឡើង សង្ឃឹមថាជាសារក្រើនរំលឹកដល់ សម្តេចសង្ឃ ព្រះមេគុណ គណះកម្មការអាចារ្យ ព្រះចៅអធិការគ្រប់វត្ត ទងអស់ទូទាំងប្រទេស ជួយពិនិត្យនិងតាមដានព្រះសង្ឃផង កុំអោយមានរឿងបែបកើតមានទៀត នេះជារឿង អាម៉ាស់បំផុត ៕

វីដែអូ