ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
Eye TV Online ជាស្ថាប័នព័ត៌មានឈានមុខគេ ក្នុងការរិៈគន់ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធនាយក 088 4 2222 39
ក្រុមមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ សង់រោងប្រក់តង់កៅស៊ូ ក្នុងព្រៃសហគមន៍អូរព្រះជើងភ្នំខៀវកាប់ បំផ្លាញព្រៃយកដី បរបាញ់សត្វធ្វើជាអាហារ អាជ្ញាឆរនិងជំនាញសង្ងំដេកលង់លក់យ៉ាងចម្លែក
Sat,24 October 2026 (Time 11:39 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 5នាក់)

ដីសហគមន៍មួយកន្លែងដែលមានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិភ្នំខៀវ ឃុំអូរកណ្ដៀរ ស្រុកអូរគ្រៀងសែន ជ័យ ខេត្តក្រចេះ សហគមន៍មួយនេះអស់លទ្ធភាពការពារនិងគ្រប់គ្រង បន្ទាប់ពីអង្គការជាដៃគូក្រៅរដ្ឋាភិបាល ដកជំនួយចេញលែងផ្គត់ផ្គង់ផ្អាកសកម្មភាពតែម្តង រយះពេលកន្លងមករហូតមកដល់ពេលនេះត្រូវបានស្ថាប័ន បរិស្ថានគ្រប់គ្រង តែជាអកុសលព្រៃឈើក្នុងតំបន់នោះត្រូវបានក្រុមមនុស្សកាប់រុករានកាន់កាប់អាស្រ័យផ្ទេរ សិទ្ធិកាន់កាប់យ៉ាងអនាធិបតេយ្យ ។

ប្រភពបង្ហើបថា ក្បាលដីលក់ចែកចាយមួយចំនួនធំអាជ្ញាធរមូលដ្ឋានទទួលដឹងឮប្រថាប់ត្រាទទួលស្គាល់ តែ ទោះជាយ៉ាងណានេះគ្រាន់តែជាប្រភពផ្តល់អោយតែប៉ុណ្ណោះ ។ ជាក់ស្តែងព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោយពីទទួលបានព័ត៍ថា មានក្រុមមនុស្សមួយក្រុមបោះជំរុំ ស្នាក់នៅកាប់បំផ្លាញព្រៃយកដីធ្វើកម្មសិទ្ធិ និង សំលាប់សត្វធ្វើជាអាហារផងនោះ ភ្នាក់ងារអង្គភាពអាយធីវី អនឡាញទូរទស្សន៏កែវភ្នែក លោកព្រុំ ឌឿន បានចុះទៅក្នុងតំបន់ខាងលើនោះតាមប្រភពរាយការណ៍មក ។

ដូចអ្វីដែលប្រភពរាយការណ៍ពិតប្រាកដមែន ព្រៃត្រូវបានកាប់បំផ្លាញចាស់ថ្មីសល់គល់ឈើ និងថ្មភ្នំដេកលើដី រណូករណែល កាន់តែច្បាស់ទៀតនោះបានជួប ជំរុំប្រក់តង់កៅស៊ូ និងសត្វស្វាឆ្អើចេញធ្មេញឆ្ញេញ មួយក្បាល នៅលើចង្អើរ ត្រង់ចំណុចក្បាលភ្នំខៀវ និយាមការលេខ ( 48 P 6269421473650) រីឯក្រុមមនុស្សគេចបាត់ស្រ ម៉ោល ។

យោងប្រភពក្នុងតំបន់នោះបានបង្ហើបប្រាប់មកថា ព្រៃសហគមន៍ខាងលើនោះ បរិស្ថានគ្រប់គ្រងបន្តបន្ទាប់ពី សហគមន៍អស់សិទ្ធការពារ ។

ប្រភពដដែលបានបង្ហាញអត្តសញ្ញាណបុគ្គលម្នាក់ជាមុខសញ្ញាកាប់បំផ្លាញព្រៃយកដីយ៉ាងសកម្មលក់ចែក
ចាយជាហូរហែររាប់រយហិកតា ព្រៃឈើមួយចំនួនធំកាប់ត្រួសជើងក្រោមរួចរាល់ចាំតែផ្តួលរំលំនោះទេ រីឯ រោងប្រក់តង់ក្នុងព្រៃក៏សង្ស័យជាប់ពាក់ព័ន្ធនៅនិងបុគ្គលរូបនោះដែរ ។

ជាមួយគ្នានោះដែរមេភូមិភ្នំខៀវលោក ឌិន ឌី ឆ្លើយតបជាមួយអង្គភាពយើងបន្ទាប់ពីភ្នាក់ងារយើងបង្ហាញរូប ថតបុគ្គលម្នាក់ឈ្មោះ ហៀត ដែលពលរដ្ឋក្នុងតំបន់ផ្ដល់មកអោយអង្គភាពយើងថា ជាមេខ្យល់ដ៍ធំក្នុងតំបន់ ខាងកាប់ព្រៃយកដីលក់ ។

លោកមេភូមិទទួលស្គាល់ថា កន្លងមកលោកធ្លាប់ហៅបុគ្គលនោះមកណែនាំដែរកុំអោយកាប់បន្តរ កាប់បាន ប៉ុន្មានដាំដុះអាស្រ័យផលទៅកុំរុករានបន្តរ ។ លោកមេភូមិដដែលថា ខាងបរិស្ថានក៍គេគិតគូរឿងនេះដែរ រីឯសកម្មភាពមានក្រុមមនុស្សបោះជំរុំកាប់ព្រៃសំលាប់សត្វថ្មីៗដូចដែលអ្នកព័ត៍មានយើងបង្ហាញនៅពេលនេះលោកអត់ដឹងទេ ។

ដោយឡែកលោកមេឃុំអូរកណ្ដៀរសែនជ័យ លោក សឿន នឿន.. ភ្នាក់ងារយើងទំនាក់ទំនងចង់ដឹងអំពីដំណើរ រឿងដែលមានប្រភពថា លោកមេឃុំចូលរួមប្រថាប់ត្រាផ្ទេរសិទ្ធ កាន់កាប់ដីដែលបានមកពីអំពើរល្មើសច្បាប់ ព្រៃឈើនោះ លោកមេឃុំ មិនបានតបសោះ បានត្រឹមតែចូលមើល ។

ទោះជាយ៉ាងណាអង្គភាពយើងលើកឡើងនិងផ្សព្វផ្សាយនេះយោងតាមប្រភពដែលផ្តល់អោយជាបឋមប៉ុណ្ណោះ អ្នកពាក់ព័ន្ធក្នុងរឿងនេះ យើងនិងលំអិតព័ត៍មានច្បាស់ការណ៍នៅលេខក្រោយទៀត ។ ហើយក៍សង្ឃឹមផងដែរ ពលរដ្ឋក្នុងតំបន់ជួយសហការផ្តល់ព័ត៍មានច្បាស់ការណ៍មានឯកសារយោងត្រឹមត្រូវ ក៍ដូចជារាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងសង្គ្រោះសត្វក្នុងតំបន់អោយគង់ វង្សសំបូរបែប ( ព្រៃឈើ សត្វព្រៃ ជាសម្បត្តិទ្រព្យ របស់ជាតិ ត្រូវសហការ ចូលរូមការពារទាំងអស់គ្នា) ៕

វីដែអូ