តាមរយៈលិខិតកិច្ចសន្យាមួយ ដែលអង្គភាពព័ត៌មានទូរទស្សន៍កែវភ្នែក យើងបានទទួលបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ព្រះភិក្ខ សាន វណ្ណៈ ដែលជាព្រះសង្ឃគង់នៅក្នុងវត្តគុស ស្ថិតនៅក្នុងឃុំ ញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះអង្គបានធ្វើលិខិតកិច្ចសន្យា សុំទោសជាសាធារណៈ ចំពោះព្រះភិក្ខុ ពេជ្រ គឹមមុនី ព្រះចៅអធិការវត្តគុស ដែលជាព្រះដែលជាព្រះឧបជ្ឈារបស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុកថា ។ខ្ញុំព្រះករុណា អាត្មាភាព សូមធ្វើកិច្ចសន្យានៅចំពោះមុខព្រះគ្រូ ធីរៈវង្សាសាចារ្យ ព្រះអនុគណស្រុកត្រាំកក់ លោក ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុក និងមន្ត្រីសង្ឃសាលាអនុគណស្រុកត្រាំកក់ ដូចខាង ក្រោមៈ ១.សុំទោសជាសាធារណៈចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមសារព័ត៌មាន ចំពោះករណីចោទប្រកាន់ លើព្រះភិក្ខុ ពេជ្រ គឹមមុនី ព្រះចៅអធិការវត្តគុស ដែលជាព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះករុណាអាត្មាភាព ហើយអ្វីដែល ខ្ញុំព្រះករុណាអាត្មាភាព ផ្សព្វផ្សាយកន្លងមកនេះ គឺជារឿងមិនពិតទេ ។២.ចាប់ពីពេលនេះតទៅ ខ្ញុំព្រះករុណាអាត្មាភាព សូមសន្យាមិនផ្តល់កិច្ចសម្ភាសន៍ ឬផ្តល់ព័ត៌មានមិនប្រាកដ ណាមួយទៅអោយសារព័ត៌មានចុះផ្សាយ ឬមជ្ឈដ្ឋានខាងក្រៅឡើយ ។៣.ក្រោយចេញព្រះវស្សាហើយ ខ្ញុំព្រះករុណា អាត្មាភាព សូមនិមន្តចេញពីវត្តគុស ដោយស្ម័គ្រព្រះទ័យ និងគ្មាន ការបង្ខិតបង្ខំ ពីបុគ្គលណាមួយឡើយ ។ប្រសិនបើខ្ញុំព្រះករុណា អាត្មាភាព មិនគោរពតាមកិច្ចសន្យាដូចការរៀបរាប់ខាងលើនេះ ខ្ញុំព្រះករុណា អាត្មាភាព សូមទទួលទោសតាមវិន័យពុទ្ធសាសនា និងច្បាប់រដ្ឋជាធរមាន ។ ក្រែងពុំពិតប្រាកដ ខ្ញុំព្រះករុណា អាត្មាភាព សូមផ្តិតមេដៃស្តាំទុកជាភស្តុតាងស្រាប់ ។ថ្ងៃសៅ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រាំកក់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ស្នាមមេដៃស្តាំ ភិក្ខុ សាន វណ្ណៈ ៕
វីដែអូ